
KIM
· 2019-07-18
រឿងតូចតាច ៧ យ៉ាងរបស់មនុស្សស្រីដែលប្រុសៗតែងតែលួចសង្កេតមើល
#រឿងនិទាន និងប្រលោមលោក# #មនុស្សប្រុសលួចសង្កេត# #កម្សាន្ត# #រឿងតូចតាច៧យ៉ាង#
0
គ្រប់គ្នាគិតថាមនុស្សប្រុសមិនចេះចាប់អារម្មណ៍លើរឿងតូចតាចនិងអ្វីម៉្យាងដែលគ្រាន់តែបង្ហាញតាមទឹកមុខទេ។ តែការពិតពួកគេតែងតែចាប់អារម្មណ៍លើរឿងដែលសូម្បីតែមនុស្សស្រីក៏មិនបានគិតដល់។ រឿងទាំងអស់នោះអ្នកគួរតែបានដឹងហើយអាចយកវាមកធ្វើជាប្រយោជន៍បាន។
បញ្ចេញអារម្មណ៍តាមទឹកមុខ
បើអ្នកគិតថាមនុស្សប្រុសមិនអាចដឹងពីអារម្មណ៍របស់អ្នកបាន នោះអ្នកកំពុងតែគិតខុសហើយ។ គេអាចនឹងយករឿងដែលគេមើលឃើញទៅប្រាប់មិត្តភក្តិគេទៀតផង។ វាបង្ហាញថាប្រុសៗមិនមែនចាប់អារម្មណ៍ទៅលើតែ ទឹកភ្នែក ឬស្នាមញញឹមនោះទេ។ ពួកគេក៏ចាប់អារម្មណ៍ទៅលើប្រតិកម្មភ្នែកនិងមាត់ដែលបញ្ជាក់ពីភាពមិនពេញចិត្តរបស់អ្នកដូចគ្នា។
ពណ៌សម្លៀកបំពាក់ដែលមនុស្សស្រីចូលចិត្ត
នេះជាវិធីសាមញ្ញមួយ។ គ្រប់គ្នាដឹងហើយថាពណ៌អាចបញ្ជាក់ពីអារម្មណ៍ និងចំណង់ចំណូលចិត្តផ្សេងៗគ្នា។ ក្រហមតំណាងឲ្យថាមពល និងចំណង់ចំណូលចិត្ត ខ្មៅតំណាងឲ្យភាពឆើតឆាយ អាចទុកចិត្តបាន និងភាពខ្មាសអៀន ផ្កាឈូកតំណាងឲ្យភាពកក់ក្ដៅ និងទន់ភ្លន់។ ចឹងហើយនៅពេលដែលស្រីៗជ្រើសយកពណ៌សម្លៀកបំពាក់ណាមួយចេញទៅក្រៅជាមួយមិត្តប្រុស ឬស្វាមី នាងនឹងបង្ហាញពីអារម្មណ៍របស់នាងក្នុងពេលល្ងាចនោះ ហើយដៃគូរបស់នាងគួរតែចាប់អារម្មណ៍ទៅលើរឿងនោះ ដើម្បីឲ្យត្រូវចិត្តរបស់នាង។
ច្រៀងនៅក្នុងបន្ទប់ទឹក ឬអត់
នៅពេលដែលងូតទឹក មានតែយើងម្នាក់ឯងប៉ុណ្ណោះ។វាស្ងាត់ហើយយើងក៏មិនខ្មាសអៀនអីច្រើនដែរ។ ពេលនោះយើងនឹងចង់ច្រៀងដើម្បីរំសាយស្រ្តេសខ្លះមិនថាយើងមានអារម្មណ៍ល្អឬអត់ទេ។ តាមពិតទៅកាយវិការបែបនេះដូចជួយមនុស្សលាងខួរក្បាលរបស់គេចឹង ទោះបីដឹងថាមានមនុស្សនៅផ្ទះក៏ដោយ។នេះជារឿងល្អព្រោះថាពេលដែលយើងមិនអាចបញ្ចេញអារម្មណ៍ពិតខ្លួនឯងយូរពេក វាអាចធ្វើឲ្យយើងមួម៉ៅ នឹងអាចបង្កឲ្យមានជម្លោះជាមួយអ្នកដ៏ទៃទៀត។ វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលមនុស្សប្រុសចាប់អារម្មណ៍លើរឿងនេះ ព្រោះធ្វើឲ្យគេស្រមៃដឹងពីអារម្មណ៍ដៃគូរបស់គេ។
របៀបផ្ញើសារ
មានតែអ្នកដែលក្លាហានទេ ដែលហ៊ានប្រាប់ពីអារម្មណ៍ពិតខ្លួនឯង និងហ៊ានយកអារម្មណ៍ខ្លួនឯងមកនិយាយ។ មនុស្សភាគច្រើនតែងតែដោះស្រាយបញ្ហាដោយការមិនហ៊ានមើលភ្នែកគ្នាទេ។ ចឹងហើយបានជាមនុស្សស្រីជ្រើសយកការផ្ញើសារ ដើម្បីបញ្ចេញអារម្មណ៍របស់ពួកគេយ៉ាងស្មោះត្រង់ ឲ្យមនុស្សប្រុសបានដឹង។ នោះ ជាមូលហេតុដែលមនុស្សប្រុសចូលចិត្តសង្កេតមើលគ្រប់សារដែលទទួលបានពីមិត្តស្រី ហើយចាំមើលថា តើញឹកញាប់ទេ ហេតុអ្វី ហើយពេលណានាងផ្ញើសារមក។
ភេសជ្ជៈដែលនាងចូលចិត្ត
ស្រាទំពាំងបាយជូ និងគ្រឿងសមុទ្រ សម្រាប់ជួបជុំមិត្តភក្តិ ស្រាក្រហមពេលស្រ្តេស។ ចំណង់ចំនូលចិត្តក្នុងភេសជ្ជៈ ម្ហូប និងសម្លៀកបំពាក់អាចបញ្ជាក់ពីមនុស្សបានយ៉ាងច្រើន។ មនុស្សប្រុសខ្លះចាប់អារម្មណ៍រឿងនេះព្រោះគេគិតថានឹងត្រូវធ្វើអ្វីបន្ទាប់ និងខ្លះទៀតដើម្បីដឹងពីអារម្មណ៍របស់មនុស្សដែលគេស្រលាញ់។
សម្លៀកបំពាក់ដែលនាងពាក់
មនុស្សប្រុសនឹងសង្កេតមើលលើសម្លៀកបំពាក់។ ប៉ុន្តែមិនមែនលើ brand ម៉ូដថ្មី ឬតម្លៃនោះទេ គេនឹងផ្តោតអារម្មណ៍មើលលើ របៀបស្លៀកពាក់ និងភាពសិចស៊ី។ វាអាចឲ្យបុរសដឹងពីមនុស្សចរិតរបស់មនុស្សស្រី បើនាងទៅណាត់ជួបជាមួយមនុស្សប្រុសជាមួយសម្លៀកបំពាក់សមរម្យ និងម៉ូដសក់ដ៏ស្រស់ស្អាតនោះនាងប្រាកដជាចាប់អារម្មណ៍លើបុរសនោះខ្លាំងហើយ ប៉ុន្តែបើនាងចេញមកជាមួយនឹងសម្លៀកបំពាក់ធម្មតាប្រចាំថ្ងៃរបស់នាង នោះបង្ហាញពីសញ្ញាអាក្រក់ហើយ។
ញ៉ាំសាច់ច្រើន ឬអត់
ជាទូទៅ មនុស្សស្រីចូលចិត្តញ៉ាំសាឡាដពេលណាត់ជួបគ្នា។ ពួកគេប្រាប់ថា រឿងមួយទៀតគឺពួកគេចង់បង្ហាញថាពួកគេមានសុខភាពល្អ ប៉ុន្តែតាមពិតនេះជារឿងផ្ទុយគ្នាទៅវិញ មនុស្សស្រីដែលញ៉ាំសាឡាដ មើលទៅអៀនៗ និងមិនមានទំនុកចិត្តទេ និងមើលទៅមិនមានទំនុកចិត្តដូចមនុស្សស្រីដែលញ៉ាំសាច់ ដែលមើលទៅមានទំនុកចិត្ត ហើយមិនខ្មាសអៀន។ ក្រៅពីនេះវាធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍ថាស្រួលខ្លួន ដោយសារគេបានណាត់ជួបជាមួយមនុស្សមិនមែនជាកូនទន្សាយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព

វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

យោបល់ទាំងអស់ (0)