បង្ហោះផ្សាយ

ខ្មែរ

Vireakboth

· 2019-07-31

គ្រូ U18 បាទីបង្ហាញការព្រួយបារម្ភក្នុងលីគ ខណៈកីឡាករ៩នាក់ត្រូវទៅប្រកួតនៅវៀតណាម

#កីឡា# #គ្រូ U18# #បាល់ទាត់អន្តរជាតិ#

0

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវប្រឈមមុខកង្វះកីឡាករប្រកួតក្របខណ្ឌកំពូល Cambodian League ចំនួន៣សប្ដាហ៍ ដោយសារកូនក្រុមចំនួន៩រូបមានភារកិច្ចចូលរួមព្រឹត្តិការណ៍ AFF Championship U18 2019 នៅក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការឲ្យដឹងពីលោក Koji Gyotoku គ្រូបង្គោលបាទី និង U18 ជម្រើសជាតិ។

គ្រូបង្វឹកជនជាតិជប៉ុនបង្ហើបថា កូនក្រុមបាទីនៅសល់ត្រឹមជាង១០នាក់តិចតួចប៉ុណ្ណោះ ហើយក្នុងនោះអ្នកចាំទីពីររូបក៏មានបញ្ហារបួសខ្លះៗជាប់ខ្លួនដែរ តែយ៉ាងណាលោករំពឹងថា ពួកគេនឹងមានលក្ខណៈពេញលេញ (fit) មុននការប្រកួតចូលមកដល់។គ្រូបង្គោល U18 បាទីរៀបរាប់ ៖”និយាយរួមទៅជួបតែបញ្ហា ព្រោះកីឡាករយើងត្រូវទៅនោះ ហើយសម្រាប់កាលវិភាគ MCL អត់បានលើកអីទៀត អ៊ីចឹងនៅសល់កីឡាករប៉ុន្មាន គឺយើងដាក់លេងប៉ុណ្ណឹង។ យើងមានកីឡាករគ្រប់គ្រាន់សម្រាប់ប្រកួត ប៉ុន្តែសម្រាប់អ្នកចាំទីដែលនៅសល់ពីរនាក់ គឺរបួសទាំងពីរនាក់ មិនទាន់ច្បាស់គាត់អាចជាទាន់អត់ទេ។ សំខាន់គឺយើងត្រូវតែឲ្យពួកគាត់ចូលរួមលេង ប្រសើរជាងអត់លេង ដើម្បីបទពិសោធ”។គួរដឹងដែរថា ព្រឹត្តិការណ៍យុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា។ មុនការប្រកួតផ្លូវការចូលមកដល់ សមាជិក U18 ជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នារយៈពេលមួយសប្ដាហ៍នៅក្រុងហូជីមិញ។ក្នុងការប្រកួតនេះដែរ ក្រុមគោព្រៃខៀវ ត្រូវជួបម៉ាឡេស៊ី, ថៃ, វៀតណាម, សិង្ហបុរី និងអូស្ត្រាលី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស