បង្ហោះផ្សាយ

ខ្មែរ

Kong

· 2019-08-01

ដុតដៃដុតជើង​ខ្លាំង​ហើយ! Barcelona បារម្ភខ្លាច​ក្លឹប​យក្ស​មួយ​នេះ​ប្រជែង​យក Neymar បាត់

#កីឡា# #ក្លឹប Barcelona# #Neymar# #បាល់ទាត់អន្តរជាតិ#

0

ផ្អែក​តាម​សារព័ត៌មាន Mundo Deportivo ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Barcelona កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ខ្លាច​បាត់បង់​ឱកាស​នាំ​យក Neymar ​ខណៈ​ដែល​ក្លឹប​យក្ស​ Juventus នៅ​លីគ​កំពូល​អ៊ីតាលី​ក៏​ចូលរួម​ដាក់​សំណើ​ទាមទារ​អតីត​តារា​ឆ្នើម​របស់​ខ្លួន​ដែរ​នោះ។

នៅ​ឆ្នាំ ២០១៧ Neymar ​បាន​ចាកចេញ​ពី Camp Nou នៅ​តម្លៃ​ខ្លួន ២២២ លាន​អឺរ៉ូ ទៅ​ចាប់​លុយ​ធំ​នៅ​ទឹក​ដី​បារាំង លុយ​បាន​ប៉ុន្មាន​ឆ្នាំ​រូប​គេ​ហាក់​មាន​ភាព​ស្តាយ​ក្រោយ​ដែល​នៅ​ក្លឹប​ថ្មី​មិន​មាន​ឱកាស​ប្រជែង​ពាន​រង្វាន់ Champions League បូក​ផ្សំ​នឹង​ភាព​រកាំរកូស​ផ្ទៃ​ក្នុង។

ប៉ុន្តែ​សព្វថ្ងៃ​មិន​ត្រឹម​តែ Barcelona នោះ​ទេ ដោយ​សូម្បី​តែ Juventus ក៏​បាន​ដាក់​សំណើ​ម្តង​ជា​ពីរ​លើក​ក្នុង​ការ​ចង់​បាន Neymar មក​ចាប់​ដៃ​គូ​ជាមួយ Juventus ​ដើម្បី​ក្តោបក្តាប់​ភាគរយ​ឈ្នះ Champions League រដូវ​កាល ២០១៩/២០។

អ្នក​មាន​បុណ្យ​ចាប់​ផ្តើម​ព្រួយ​ខ្លាំង ​ព្រោះ​ក្លឹប​របស់​ខ្លួន​ក៏​ធ្លាប់​មាន​ការ​ប៉ះ​ទង្គិច​លើ​ទីផ្សារ​ដោះដូរ​ជាមួយ​នឹង​ក្រុម​ជើង​ឯក Ligue 1 កាល​ពី​ពីរ​ឆ្នាំ​មុន ជុំវិញ​ការ​ព្យាយាម​ចុះ​ហត្ថលេខា​យក Marco Veratti បែប​នេះ​ទំនាក់ទំនង​រវាង​ក្លឹប​ទាំង​ពីរ​ប្រហែល​មិន​សូវ​ល្អ​ដូច​ការ​គិត​របស់​អ្នកគាំទ្រនោះ​ទេ។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស