
Nisay
· 2019-08-03
វិធីដាំស្ត្របឺរី នៅក្នុងផើងងាយៗ
#ដាំស្ត្របឺរីក្នុងផើង# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
+ការរៀបចំដាំដុះ
-ត្រៀមផើងដំណាំ ដែលមានទំហំល្មម ទៅនឹងដើមស្ត្របឺរី
-ដីមានជីជាតិ (ដីត្រូវសមស្របតាមដំណាំស្ត្របឺរី ) -កូនស្ត្របឺរី
-គួរចាប់ផ្តើមដាំដុះស្ត្របឺរី ចាប់ពីចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ (អំឡុងខែចុះត្រជាក់)
+ការដាំដុះ
-ចាក់ដីចូលក្នុងផើងដំណាំ -យកកូនស្ត្របឺរី ដាក់កប់ក្នុងរណ្តៅដីក្នុងផើង
-រួចហើយស្រោចទឹក
-រយៈពេល២ខែកន្លះ ទៅ ៣ខែ ស្ត្របឺរី នឹងចាប់ផ្តើមផ្លែ
+ការថែទាំ
-ស្រោចទឹកជាប្រចាំ ឱ្យបានទៀងទាត់ ២ថ្ងៃម្តង ព្រឹកម្តង និងល្ងាចម្តង
+ការប្រមូលផល
-បើសិនជាយើងដាំដុះច្រើនផើង នោះត្រូវប្រឡេះយកតែផ្លែណាដែលទុំប៉ុណ្ណោះ
-ក្នុងមួយដើមអាចប្រមូលផលបានប្រមាណ ១,៥គីឡូ ទៅ១,៨គីឡូ ហើយវាមានអាយុកាលរហូតដល់១៦ខែ ទៅ១៨ខែ អាស្រ័យលើការថែទាំដល់-គួរប្រមូលផលស្ត្របឺរី នៅពេលដែលត្រជាក់ គឺនៅពេលព្រឹកព្រលឹម និងពេលល្ងាចប៉ុណ្ណោះ
-ពេលបេះផ្លែភ្លាម ពុំចាំបាច់លាងទឹកនោះទេ ត្រូវដាក់វាចូលក្នុងប្រអប់ដែលស្អាត និងត្រូវរក្សាទុកវានៅកន្លែងត្រជាក់ ដែលមានសីតុណ្ហភាពពី ៥ ទៅ ៧ដឺក្រេ
-នៅពេលយើងចង់បរិភោគ សឹមយកផ្លែទៅលាងទឹកសម្អាត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កីឡាករចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាជូនពរលោកអ្នករីករាយ Lantern Festival

ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត

ស្ដេចបន្សាបជាតិស្រវឹង និងមិនធ្វើឱ្យឈឺក្បាលធេងធោង

យោបល់ទាំងអស់ (0)