
Rechana
· 2019-08-05
ស៊ុយអែតដាក់ឲ្យ Pre-Order ម៉ាស៊ីនហ្គេម PS5 តែតម្លៃថ្លៃ ១ ទ្វេជា ២
#ម៉ាស៊ីនហ្គេម PS5# #បច្ចេកវិទ្យា# #ស៊ុយអែត# #វិទ្យាសាស្ត្រ#
0
តាមការព្យាករណ៍ម៉ាស៊ីនហ្គេម PlayStation 5 របស់ Sony រំពឹងនឹងប្រកាសក្នុងឆ្នាំ ២០២០ ក្រោយខកខានអភិវឌ្ឍអស់រយៈពេលជាង ៥ ឆ្នាំជាមួយជំនាន់ចុងក្រោយបង្អស់ PS4។ យោងតាមគេហទំព័រ Online មួយរបស់ស៊ុយអែតបានបើកឲ្យកុម្ម៉ង់ទិញម៉ាស៊ីនហ្គេមជំនាន់ក្រោយមួយនេះ ប៉ុន្តែមានតម្លៃហួសពីការរំពឹងទុកទ្វេដង។
គេហទំព័រ MediaMarkt បានបង្ហោះទាក់ទិនព័ត៌មានលម្អិតមួយចំនួន ជុំវិញម៉ាស៊ីនហ្គេម PS5 ដូចជាការបំពាក់បន្ទះឈីប AMD Ryzen (Zen 2) ប្រភេទ 7nm និងការគាំទ្រមុខងារ Backwards Compatible អាចគាំទ្រការដំណើរការឌីសហ្គេមសេរ៊ិចាស់ PS4 ឬទាបជាងនេះជាដើម។ ចំពោះតម្លៃប្រភពខាងលើដាក់ឲ្យកុម្ម៉ង់ទិញក្នុងតម្លៃ ៩ ៩៩៩ kronor (រូបិយប័ណ្ណស៊ុយអែត) ឬប្រមាណ ១ ០៣៧ ដុល្លារអាមេរិក ។យ៉ាងណាមិញតាមការកត់សម្គាល់ចំពោះតម្លៃនេះ ហាក់ដូចជាការកំណត់ពីហាងលក់ខាងលើដោយផ្ទាល់តែប៉ុណ្ណោះ ព្រោះតាមតម្លៃពិតអាចនឹងមិនថ្លៃដល់ខ្ទង់ពាន់លានដុល្លារឡើយ។ ក្រឡេកទៅមើល PS3 មានតម្លៃខ្ពស់បំផុតឡើងត្រឹម ៦០០ ដុល្លារ ហើយចូលដល់ជំនាន់ PS4 បានចុះមកមកត្រឹម ៤០០ ដុល្លារ បែបនេះសម្រាប់ PS5 អាចប្រហាក់ប្រហែលត្រឹម ៥០០ ដុល្លារតែប៉ុណ្ណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

ប្រុងប្រយ័ត្នបន្តិចទៅ តារានិករទាំង ៤ នេះ ងាយត្រូវមនុស្សក្បែរខ្លួនធ្វើបាប បោកប្រាស់ ក្បត់ចិត្តណាស់ ចឹងហើយ កុំសូវទុកចិត្តអ្នកណាស្លុងពេក

កម្មវិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា

បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

យោបល់ទាំងអស់ (0)