Rechana

· 2019-05-19

លេខ​១​លើ​លោក​ Jones ឈ្នះ​កីឡាការិនីខ្មែរ Cassie បន្តឈ្នះមេដាយមាសពិភពលោកយប់មិញ​

0

កីឡាការិនីម្ចាស់ផ្ទះអង់គ្លេស Jade Jones បានឈ្នះមេដាយមាសពីការប្រកួតតេក្វាន់ដូជើងឯកពិភពលោកនៅទីក្រុង Manchester បន្ទាប់ពីធ្វើបានល្អឥតខ្ចោះគ្រប់ការប្រកួត។

កីឡាការិនីកម្ពុជា Cassie Tubbs បានបង្កើតកំណត់ត្រាឈ្នះការប្រកួតដោយបានផ្តួលកីឡាការិនីក្រិក Nashi Lindo ដោយពិន្ទុ ១០-៧ នៅវគ្គ៦៤នាក់ជុំដំបូងដើម្បីឡើងទៅវគ្គ៣២នាក់ជួបជើងខ្លាំងអង់គ្លេស Jade Jones។ ថ្វីបើបេក្ខភាពសរុបទាំងអស់៧៤នាក់មកពីទូទាំងពិភពលោកសម្រាប់សារវិញ្ញាសាទម្ងន់៥៧គីឡូក្រាមនេះ ប៉ុន្តែកីឡាការិនីអង់គ្លេសនេះឈរចាំវគ្គ៣២នាក់។

កីឡាការិនីអង់គ្លេស Jade Jones

នៅវគ្គ៣២នាក់ Jade Jones បានយកឈ្នះកីឡាការិនីកម្ពុជា Cassie Tube ដោយពិន្ទុដាច់ឆ្ងាយ ២៣-៣ ដើម្បីឡើងទៅកាន់វគ្គ១៦នាក់ដែលវគ្គនេះនាងផ្តួលកីឡាការិនីឆាយនិសតៃប៉ិ Lo Chia Ling ដោយពិន្ទុ ១៧-២។ ឡើងទៅវគ្គ៨នាក់ Jones បានបន្តឈ្នះកីឡាការិនីអ៉ីរ៉ង់ Parisa Javadi ដោយពិន្ទុដាច់ឆ្ងាយទៀត ៣០-៣ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គ៤នាក់ចុងក្រោយ Jade Jones បានបំបាក់ជើងខ្លាំងកាណាដា Skylar Pard ដោយពិន្ទុ ១៨-១២ និងបន្តយកឈ្នះកីឡាការិនីម្ចាស់ដើមក្បាច់គុនកូរ៉េខាងត្បូង Lee Ah-reum នៅវគ្គផ្តាច់ព្រ័ត្រ ដោយពិន្ទុ ១៤-៧ ដើម្បីទទួលបានមេដាយមាសកម្រិតពិភពលោកតែម្តង។ វិញ្ញាសានេះអង់គ្លេស Jones ឈ្នះមេដាយមាស កូរ៉េខាងត្បួង Lee Ah-reum ឈ្នះមេដាយប្រាក់ កាណាដា Skylar Par និងចិន Zhou Lijun ឈ្នះមេដាយសំរឹទ្ធស្ទួន។

Jade Jones ពេលត្រូវបានបំពាក់មេដាយ

បើនិយាយពីការិនីអង់គ្លេស Jade Jones ជាជើងខ្លាំងលំដាប់លេខ១លើលោកនាពេលបច្ចុប្បន្ន។ នាងជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអូឡាំពិក២សម័យកាលគឺឆ្នាំ២០១២នៅទីក្រុងឡុងដ៍ និងឆ្នាំ២០១៦នៅទីក្រុង Rio De Janeiro។ គិតពីឆ្នាំ២០១៣ដល់២០១៨ កីឡាការិនីរូបនេះធ្លាប់ឈ្នះមេដាយមាសជាជើងឯកពិភពលោក៦ដង ឈ្នះមេដាយប្រាក់៥ដង និងឈ្នះមេដាយសំរឹទ្ធ២ដង។ បើនិយាយពីជើងឯកទ្វីបអឺរ៉ុបជាជើងឯកមេដាយមាស២ដង មេដាយប្រាក់១ដង និងមេដាយសំរឹទ្ធ២ដង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស