បង្ហោះផ្សាយ

ខ្មែរ

TNAOTដំណើរកំសាន្ត

· 2019-09-04

រមណីយដ្ឋានទឹកឆា

#ខេត្តកំពង់ចាម# #ដើរលេង# #ដើរលេងស្រុកខ្មែរ# #រមណីយដ្ឋានទឹកឆា#

196

រមណីយដ្ឋានទឹកឆា មានទីតាំងស្ថិតនៅ ភូមិថ្មី ឃុំក្រូចឆ្មា ស្រុកព្រៃឈរ ខេត្តកំពង់ចាមដែលមានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រពីក្រុងកំពង់ចាម។ 

(ប្រភពរូបភាព៖ Upariṭṭho Bhikkhu5)

ចំនុចសំខាន់ដែលនាំចិត្តភ្ញៀវទេសចរណ៏ទាំងជាតិនិងអន្តរជាតិអោយមកកម្សាន្តនៅទីនេះយ៉ាងច្រើនកុះករនោះគឺជាតំបន់ងូតទឹកកម្សាន្តនិងនៅក្បែរតំបន់ទឹកធ្លាក់នេះក៏មានប្រាសាទបុរាណផងដែរ។ 

(ប្រភពរូបភាព៖ Upariṭṭho Bhikkhu5)

ទឹកឆានេះជាអាងទឹកធម្មជាតិ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករខ្មែរក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ ខេត្តកំពង់ធំ រាប់ពាន់ហិចតាទៀតផង។

(ប្រភពរូបភាព៖ Upariṭṭho Bhikkhu5)

រមណីយដ្ឋានទឹកឆានេះនៅ ខែវស្សា ទឹកចេញតិចខណៈ ខែប្រាំង មានទឹកចេញច្រើនវិញ។ ដោយសារតំបន់ខាងលើនេះគឺជាអាងស្ដុកទឹក។ នៅខែវស្សា វាបឺតទឹកភ្ញៀងពីក្រោមដី ហើយខែប្រាំងវាបានបញ្ចេញទឹកមកវិញ។

(ប្រភពរូបភាព៖ កោះសន្តិភាព)

ក្រៅពីសម្រាកពីការលេងទឹករួចហើយ អ្នកក៏អាចរីករាយនឹងទទួលទានអាហារឆ្ងាញ់ៗ ដែលមានខ្យុសសម្រាប់អោយភ្ញៀវជួលនិងមានអាហារកុម៉្មង់ជាច្រើនមុខដែលមានតម្លៃសមរម្យចាប់ពី ៥,០០០ ដល់ ៥,០០០០ រៀលផងដែរ។

(ប្រភពរូបភាព៖ កោះសន្តិភាព)

តំបន់រមណីយដ្ឋានទឹកឆាត្រូវបានចាត់ទុកជារមណីយដ្ឋានគំរូស្អាតជាងគេនៅក្នុងខេត្ត ដើម្បីត្រៀមប្រលងប្រណាំងទូទាំងប្រទេស ហើយក៏មានប្រតិភូក្រសួងទេសចរណ៍បានចុះវាយតម្លៃផងដែរ៕

(ប្រភពរូបភាព៖ Upariṭṭho Bhikkhu5)

(ប្រភពរូបភាព៖ Upariṭṭho Bhikkhu5)

 

(ប្រភពរូបភាព៖ FB ខេត្តកំពង់ចាម)

 

(ប្រភពរូបភាព៖ FB ខេត្តកំពង់ចាម)

(ប្រភពរូបភាព៖ FB Bro Da)

(ប្រភពរូបភាព៖ កោះសន្តិភាព)

(ប្រភពរូបភាព៖ Upariṭṭho Bhikkhu5)

 

(ប្រភពរូបភាព៖ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា)

(ប្រភពរូបភាព៖ FB ខេត្តកំពង់ចាម)

(ប្រភពរូបភាព៖ FB ខេត្តកំពង់ចាម)

ដោយ៖ ឡាវែនឌឺ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)