បង្ហោះផ្សាយ

ខ្មែរ

Poraman

· 2020-01-18

អបអរ! ជីមមី ត្រូវបានប្រទេសថៃ ជ្រើសរើសជាម្ចាស់ពានរង្វាន់ដ៏ពិសេសមួយ ប្រចាំឆ្នាំ២០២០

#តារាកម្ពុជា# #កម្សាន្ត# #ម៉េង ជីមមី# #តារាខ្មែរ# #សិល្បការិនី#

2846

ពិតជាដំណឹងមួយដ៏រីករាយបំផុតចំពោះសិល្បការិនីកម្ពុជា កញ្ញា ម៉េង ជីមមី ដែលត្រូវបានប្រទេសថៃជ្រើសរើសប្រគល់ពានរង្វាន់ THAILAND DIGITAL AWARDS 2020 លើកទី3 ជាមួយនឹងតំណែងជាតារាកម្ពុជាម្នាក់ដែលមានស្នាដៃល្អ នៅក្នុង​សម័យ​ឌីជីថល។

ស្របជាមួយនឹងអារម្មណ៍រំភើបនេះដែរ ស្រីស្អាតរាងស្រឡូនខ្ពស់ស្រឡះ ជីមមី បានបន្ថែមឱ្យដឹងថា ការប្រគល់ពានរង្វាន់​ដ៏ពិសេស​មួយនេះ នឹងធ្វើឡើងនៅទីក្រុងបាងកក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ក្រោយពីទទួលបានដំណឹងដ៏រីករាយ និងគួរឱ្យភ្ញាក់ផ្អើលនេះភ្លាម មិនមែនតែសមីខ្លួននោះទេដែលរំភើប សូម្បីតែអ្នកគាំទ្រជាច្រើន ព្រមទាំង​ក្រុម​គ្រួសារ​​របស់កញ្ញា ជីមមី ក៏មានអារម្មណ៍សប្បាយចិត្តដូចគ្នា ព្រោះថាពានរង្វាន់មួយនេះពិតជាសក្ដិសមមែនទែន​សម្រាប់​​ការ​ផ្ដល់ជូន ដល់កញ្ញា ជីមមី ព្រោះថានាងមានទាំងសមត្ថភាព ចំណេះដឹង ដែលជាកត្តាជំរុញឱ្យប្រជាប្រិយភាព​នាងកាន់​តែ​រីក​សុះសាយ​ទាំង​នៅ​ក្នុងប្រទេស និងនៅតាមបណ្ដា​ប្រទេសជិតខាង ដូចជាប្រទេស​ថៃជាដើម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស