
SaroeunPheara
· 2020-03-05
អ្នកចាំទី Donnarumma នឹងត្រូវខកខានការប្រកួតសំខាន់មួយនៅសប្តាហ៍នេះ
#កីឡា# #Gianluigi Donnarumma# #ការប្រកួត# #ក្រុម AC Milan# #បាល់ទាត់អន្តរជាតិ#
1929
អ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan មិនត្រូវបានកោះហៅឱ្យចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Coppa Italia ឡើយ ដោយសារមានបញ្ហារបួសកជើង។
Donnarumma បានរងរបួសកជើងក្នុងអំឡុងពេលក្រុមរបស់ខ្លួនប្រកួតស្មើជាមួយ Fiorentina ដែលនៅពេលនោះ រូបគេត្រូវបានផ្លាស់ប្តូរចេញភ្លាមៗនៅនាទីទី៥២ ហើយជំនួសមកវិញដោយអ្នកចាំទីដៃទីពីរ Begovic។
កាលពីមួយរយៈមុន Donnarumma ត្រូវបានគេព្យាករណ៍ថា នឹងអាចវិលត្រឡប់មកទីលានវិញធម្មតានៅពេលក្រុម AC Milan ប្រកួតជាមួយសេះបង្កង់ Juventus សប្តាហ៍នេះ ប៉ុន្តែពេលនេះរូបគេនៅមិនទាន់អាចវិលមកទីលានវិញបាននោះទេ ដែលមានន័យថា អ្នកចាំទីរូបនេះនឹងត្រូវអវត្តមានសម្រាប់ការប្រកួតដ៏សំខាន់នេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

ជាន់ខែរាសីដាក់ ពិបាកខ្លាំងសម្រាប់អ្នកឆ្នាំទាំង ២ នេះ នៅខែ ៧ ដែលជាខែខ្មោច

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

យោបល់ទាំងអស់ (0)