
SaroeunPheara
· 2020-03-08
រឿង “Leh Bunpakarn” ទទួលបានការកោតសរសើរពីអ្នកទស្សនា
#កោតសរសើរ# #ខ្សែភាពយន្ត# #កម្សាន្ត# #តារាអន្តរជាតិ# #Leh Bunpakarn#
3405
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ តាមប្រភពសារព័ត៌មានកម្សាន្តថៃបានឲ្យដឹងថារឿងភាគទូរទស្សន៍ដែលមានចំណងជើងថា “Leh Bunpakarn” បានចាក់ផ្សាយភាគទី១របស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។
ជាមួយគ្នានេះដែរនៅក្នុងខ្សែភាពយន្តមួយនេះមានការចូលរួមសម្តែងដោយតារាដែលមានប្រជាប្រិយភាពខ្លាំងគឺលោក James Jirayu ជាមួយកញ្ញា Taew Natapohn ដែលជាតារាសម្តែងស្រីឆ្នើម។
ចំពោះរឿងមួយនេះត្រូវបានសារព័ត៌មានថៃប្រាប់ឲ្យដឹងថាឈានដល់ចំនួន ២,១% ហើយនៃចំនួនអ្នកទស្សនាសម្រាប់ភាគដំបូង។
លើសពីនេះទៀតមានទស្សនិកជនជាច្រើនបាននិយាយថាពួកគេទាំងពីរអ្នកសម្តែងចូលតួបានល្អហើយសាច់រឿងវិញគួរឱ្យចាប់អារម្មណ៍ខ្លាំង។
មួយវិញទៀតនោះឈុតឆាកស្នេហារបស់ James Jirayu និង Taew Natapohn នៅក្នុងរឿង “Leh Bunpakarn” ពិតជាអស្ចារ្យខ្លាំងណាស់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)