
SaroeunPheara
· 2020-04-01
ផ្លូវការ! នាពេលនេះ ភូកេត យ៉ាឡា និងណារ៉ាធីវ៉ាត់បានបិទច្រកចេញចូលហើយ
#ណារ៉ាធីវ៉ាត់# #ភូកេត# #សង្គម# #តារាខ្មែរ# #យ៉ាឡា#
1254
ខេត្តចំនួន ៣ នៅភាគខាងត្បូងគឺភូកេត យ៉ាឡា និងណារ៉ាធីវ៉ាតត្រូវបានគេបិទព្រំដែនក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានភូកេតនឹងត្រូវបិទចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ចុងខែមេសា។
ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃនេះ ផ្លូវគោកតែមួយគត់ដែលភ្ជាប់កោះភូកេតទៅនឹងTha Chatchai ត្រូវបិទចរាចរណ៍មិនឱ្យចេញឬចូលខេត្តនេះទេ។ គេហាមមិនឱ្យរថយន្តទាំងអស់ឆ្លងកាត់នោះទេ លើកលែងតែរថយន្តដឹកផលិតផលប្រើប្រាស់ហ្គាស LPG ប្រេងឥន្ធនៈ សម្ភារផ្គត់ផ្គង់ពេទ្យ រថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាល និងអ្នកដែលមានការអនុញ្ញាតប៉ុណ្ណោះ។
ទូកទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលចត ឬចាកចេញពីកោះនោះទេ។ សមាជិកនិងក្រុមគ្រួសារនៃអង្គទូត និងអង្គការអន្តរជាតិដែលធ្វើការនៅភូកេតត្រូវតែទៅទទួលឯកសារពីក្រសួងការបរទេសថៃដើម្បីបញ្ជាក់ពីវត្តមានរបស់ពួកគេនៅក្នុងប្រទេសថៃ និងពិនិត្យសុខភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យដើម្បីសុំការអនុញ្ញាតក្នុងការធ្វើដំណើរ។ ករណីនេះក៏មានអនុវត្តនៅក្នុងខេត្តយ៉ាឡា និងណារ៉ាធីវ៉ាតផងដែរ។
រូបតំណាង
បទបញ្ជាឱ្យបិទច្រកខេត្តទាំង ៣នេះត្រូវបានចេញដោយអភិបាលខេត្តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្រ្តី ប្រាយុធចាន់អូចា កាលពីសប្តាហ៍មុនដែលបានដាក់ចេញនូវវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដែលសម្លាប់មនុស្សជាច្រើននាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (5)
មិត្ត137713288
· 2020-04-01
ខបបាត
EAT
· 2020-04-01
ពិតជាមិនគួរឲ្យជឿនោះទេ
Chheng
· 2020-04-01
ជូនពររួចផុតពីគ្រោះមួយនេះ
Atith
· 2020-04-01
សង្ឃឹមថាអ្វីៗនឹងដូចដើម
បញ្ចូលណែនាំ 38656851
· 2020-04-01
ស្អាត👆👆💵💵
- 1
ទៅកាន់