
SaroeunPheara
· 2020-04-02
កីឡាករទាំងនេះហើយដែលជាមុខសញ្ញាសម្រាប់ក្លិប AS Roma ចុះហត្ថលេខានៅរដូវក្តៅ
#កីឡា# #Jan Vertonghen# #AS Roma# #Calciomercato# #បាល់ទាត់អន្តរជាតិ#
3468
ក្លិប AS Roma ត្រូវបានរាយការណ៍មកថា កំពុងតែត្រៀមចុះហត្ថលេខាលើកីឡាករជាច្រើនរូបនៅរដូវក្តៅនេះ ស្របពេលដែលកុងត្រារបស់ពួកគេជាមួយក្លិបនឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះ។
យោងតាមកាសែតនៅអ៊ីតាលី Calciomercato បានឱ្យដឹងថា ក្លិប Roma នឹងមានជម្រើសច្រើនក្នុងការចុះហត្ថលេខាជាមួយកីឡាករជាច្រើនរូបមកពីក្លិបផ្សេងៗគ្នា ដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ហើយកីឡាករទាំងនោះមានដូចជា៖
១. ខ្សែការពារ Jan Vertonghen របស់ក្លិប Tottenham ។ ខ្សែការពារកណ្តាលសញ្ជាតិបែលហ្ស៊ិក វ័យ៣២ឆ្នាំ រូបនេះបានលេងជាមួយ Spurs តាំងពីឆ្នាំ២០១២ មកម្ល៉េះ ហើយកិច្ចសន្យាជាមួយក្លិបក៏ត្រូវអស់សុពលភាពនឹងគ្នាក្រោយចប់រដូវកាលនេះផងដែរ ខណៈដែលសាមីខ្លួនក៏មិនចង់បន្តលេងនៅទឹកដីអង់គ្លេសទៀតដែរនៅរដូវកាលក្រោយ។
២. ខ្សែប្រយុទ្ធ Mario Gotze របស់ក្លិប Borussia Dortmund។ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ វ័យ២៧ឆ្នាំ រូបនេះកំពុងតែធុញទ្រាន់នឹងការលេងជាកីឡាករបម្រុងនៅរដូវកាលនេះ ក្រោយកន្លែងរបស់ខ្លួនត្រូវជំនួសដោយខ្សែប្រយុទ្ធចំណូលថ្មី Haland មួយរយៈកន្លងមកនេះ ម្ល៉ោះហើយទើបរូបគេចង់ស្វែងរកទ្រនំថ្មី ដើម្បីមានឱកាសចូលលេងបានពេញ៩០នាទី ខណៈកុងត្រាជាមួយក្លិបក៏ត្រូវអស់សុពលភាពនឹងគ្នាក្រោយចប់រដូវកាលនេះផងដែរ។ សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Gotze ចូលលេងឱ្យក្លិបបានតែ ១៣ប្រកួតប៉ុណ្ណោះ ហើយរកបាន ៣គ្រាប់ផងដែរ។
៣. ខ្សែការពារ Giacomo Bonaventura របស់ក្លិប AC Milan។ ខ្សែការពារសញ្ជាតិអ៊ីតាលី វ័យ៣០ឆ្នាំ រូបនេះបានលេងជាមួយ Milan តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយកិច្ចសន្យាជាមួយក្លិបក៏ត្រូវអស់សុពលភាពនឹងគ្នាក្រោយចប់រដូវកាលនេះផងដែរ ខណៈដែលសាមីខ្លួនផ្ទាល់កំពុងតែត្រូវបានក្លិប Roma ចាប់អារម្មណ៍។ យ៉ាងណាមិញ Roma នឹងត្រូវប្រឈមមុខជាមួយក្លិបរួមលីគពីរទៀតគឺ Lazio និង Fiorentina ក្នុងការប្រជែងគ្នានាំយកខ្សែការពាររូបនេះមកចូលរួមក្រុម។
៤. ខ្សែបម្រើប្រយុទ្ធ Pedro របស់ក្លិបតោខៀវ Chelsea។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញ វ័យ៣២ឆ្នាំ រូបនេះកំពុងតែស្វែងរកទ្រនំថ្មី ក្រោយលេងនៅទឹកដី Stamford Bridge អស់រយៈពេល៥ឆ្នាំ កន្លងទៅ ហើយកិច្ចសន្យាជាមួយក្លិបក៏ត្រូវអស់សុពលភាពនឹងគ្នាក្រោយចប់រដូវកាលនេះផងដែរ។ Pedro មិនត្រូវបានលោក Lampard ជ្រើសរើសជាកីឡាករដែលអាចបន្តនៅជាមួយក្លិបនៅរដូវកាលក្រោយទៀតទេ។
ដូច្នេះ កីឡាករខាងលើនេះសុទ្ធសឹងតែជាបេក្ខភាពសម្រាប់ក្លិប Roma ក្នុងការចុះហត្ថលេខាយកមកលេងជាមួយក្រុមនៅរដូវក្តៅខាងមុខនេះ។ តែទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាជម្រើសដ៏ច្រើនសម្រាប់ឱ្យក្លិបជ្រើសរើសខ្លះមកលេងនៅពេលខាងមុខប៉ុណ្ណោះ ហើយកីឡាកររូបណាដែលត្រូវបានក្លិបចុះហត្ថលេខាជាមួយនោះ នៅមិនទាន់ដឹងនៅឡើយទេ ម្ល៉ោះហើយមានតែចាំតាមដាននៅពេលខាងមុខ ទើបអាចយកជាផ្លូវការបាន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
មិត្ត243690048
· 2020-04-06
ខ្ញុំខានចូលយូរហេីយសុំចូលហាត់ផងបានទេ
មិត្ត986155295
· 2020-04-04
កីឡាករពូកែហើយខ្លាំងនរណាគេក៏ត្រូវការដែរ
Atith
· 2020-04-02
សុទ្ធតែជាកំពូលកីឡាករឆ្នើម
VANLIDA
· 2020-04-02
កីឡាករខ្លាំងដែលគេចង់បានគ្រប់ៗគ្នា
Kong Kea
· 2020-04-02
កីឡាករឆ្នើម
- 1
ទៅកាន់