
SaroeunPheara
· 2020-04-02
ស្អាតហើយចិត្តល្អទៀត taew បរិច្ចាគថវិកាចំនួន៣លានបាត
#COVID-19# #បរិច្ចាគថវិកា# #កម្សាន្ត# #តារាអន្តរជាតិ# #taew nataponh#
2090
មួយរយៈចុងក្រោយនេះ ឃើញថាមានតារាសម្តែងប្រុសស្រីថៃជាច្រើន បានសម្រុកនាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយទប់ស្កាត់ការរីរាលដាលនៃវីរុសកូវីដ ១៩។
ក្នុងនោះដែរ កញ្ញា taew nataponh ក៏បានចូលរួមចំណែក ដោយបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៣លានបាត ដែលស្មើនឹងទឹកប្រាក់ជិត ១០ម៉ឺនដុល្លារអាមេរិកជូនដល់មន្ទីពេទ្យនៅក្នុងប្រទេសថៃ។
ការលើកឡើងនេះដោយយោងតាមគណនី ហ្វេសបុកផេកមួយដែលមានឈ្មោះថា Taew Nataponh CambodiaFan បានធ្វើការបង្ហោះដោយភ្ជាប់មកជាមួយសារថា “P’Taew បានបរិច្ចាគប្រាក់ចំនួន ៣លានបាត ស្មើនឹង ៩១០១៩.៤៣ ម៉ឺនដុល្លារអាមេរិក (ជិត១០ម៉ឺនដុល្លារអាមេរិក) ជូនដល់មន្ទីពេទ្យដែលព្យាបាលអ្នកឆ្លងជំងឺ កូវីដ១៩ នៅប្រទេសថៃ”។
ទាំងនេះគឺជាការរួមចំណែកយ៉ាងធំធេងបំផុត របស់កញ្ញាក្នុងការជួយប្រយុទ្ធប្រឆាំងទៅលើវីរុសដ៏កាចសាហាវមួយនេះ។ លើសពីនេះទៀត អ្នកគាំទ្ររបស់កញ្ញា ជាច្រើនបានធ្វើការសម្តែងនូវអារម្មណ៍ត្រេកអរ ជាមួយនឹងទឹកចិត្តសប្បុរសធម៌មួយនេះដែរ។
គួររំលឹកផងដែរ taew nataponh គឺជាតារាសម្តែងស្រីជួរមុខរបស់ថៃមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅប្រទេសផងដែរ។
យ៉ាងណាសូមចូលរួមត្រេកអរ និងអរគុណចំពោះការរួមចំណែកជួយទប់ស្កាត់ជាមួយវីរុសមួយនេះ៕
អត្ថបទដោយ៖ ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនសោទាំង ១០ ជួយបង្កើនសក្ដានុពល បង្វែរបញ្ហា ការលំបាក ទៅឱកាស

សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

ឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

យោបល់ទាំងអស់ (0)