
khoa news
· 2020-04-03
ដំណឹងល្អធនាគារជាតិអំពាវនាវឲ្យធនាគារទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលអំឡុងពេលវីរុសកូរ៉ូណា
#COVID-19# #អំពាវនាវ# #អាជីវកម្ម# #គ្រឹះស្ថានធនាគារ# #សង្គម# #មីក្រូហិរញ្ញវត្ថុ# #ធនាគារជាតិនៃកម្ពុជា#
1261
មន្ត្រីជាន់ខ្ពស់ នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងអស់ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា លោកសូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសម្បែងរបស់អតិថិជន ក្នុងពេលដែលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE ដើម្បីទទួលព័ត៌មាន ពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចូលរួមរំលែកទុក្ខ! តារាTikTok កញ្ញា ម៉ាក់ល័ក្ខ ជួបទុក្ខធំដោយម្ដាយជាទីស្រឡាញ់បានទទួលមរណភាព

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត

ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

យោបល់ទាំងអស់ (4)
ជួន ស្រី
· 2020-04-05
2608
Sophon
· 2020-04-03
បញ្ហានេះកើតមានច្រើនសម្រាប់មនុស្សគ្រប់គ្នា
phara
· 2020-04-03
នាំគ្នាទប់ស្កាត់ពីការជំពាក់បំណុលសិនអោយបានល្អ
Kolab
· 2020-04-03
នេះជាការទប់ស្កាត់ក្នុងការជួយប្រជាជនមួយចំនួនផងដែរ
- 1
ទៅកាន់