SaroeunPheara
· 2020-04-05
អាជ្ញាធរបានព្រមានទៅកាន់អ្នកដែលមកពីបរទេសទាំង២៤នាក់ដោយសារមិនរាយការណ៍ទៅអាជ្ញាធរ
#COVID-19# #ថៃ# #សង្គម# #នយោបាយជាតិ# #ជនបរទេស#
1362
អាជ្ញាធរកំពុងគំរាមបង្ហាញឈ្មោះជនជាតិថៃ ២៤នាក់ជាសាធារណៈដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi កាលពីថ្ងៃសុក្រហើយបានវិលត្រឡប់ទៅផ្ទះវិញដើម្បីគេចពីការដាក់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋ ប្រសិនបើពួកគេមិនរាយការណ៍មកអាជ្ញាធរនៅត្រឹមម៉ោង ៦ ល្ងាចថ្ងៃនេះ។
ស្នងការប៉ូលិសអន្តោប្រវេសន៍លោក Pol Lt-Gen Sompong Chingduang បានព្រមានថា ជនដែលគេចខ្លួនត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ម៉ឺនបាត។ អ្នកដំណើរជនជាតិថៃសរុបចំនួន ១៥៨នាក់បានមកដល់អាកាសយានដ្ឋានកាលពីល្ងាចថ្ងៃសុក្រ។ ពួកគេមួយចំនួនបានតវ៉ាអំពីរឿងដែលថាពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ភាពច្របូកច្របល់បានកើតឡើងរហូតដល់មន្រ្តីយោធាពីរនាក់បានធ្វើអន្តរាគមន៍និងបាននិយាយទៅកាន់អ្នកដំណើរដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីអាកាសយានដ្ឋាន។ រហូតមកដល់ពេលនេះមានចំនួន ១៣៤នាក់ហើយដែលបានរាយការណ៍ទៅអាជ្ញាធរ នៅសល់មនុស្ស ២៤នាក់ទៀតដែលមិនបានរាយការណ៍ទៅអាជ្ញាធរ។
រូបតំណាង
លេខាធិការអចិន្រ្តៃយ៍ក្រសួងមហាផ្ទៃ Chatchai Promlert បានចេញសេចក្តីណែនាំជាបន្ទាន់កាលពីម្សិលមិញដល់អភិបាលខេត្តទាំងអស់ដើម្បីតាមដានអ្នកដំណើរទាំង ១៥៨នាក់។ អភិបាលខេត្តនីមួយៗត្រូវណែនាំដល់អ្នកដែលធ្លាប់ទាក់ទងជាមួយជនដែលទើបមកពីបរទេសឱ្យប្រយ័ត្នខ្លួន និងឱ្យអ្នកមកពីបរទេសរស់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេងៗចូលខែថ្មី ម្ចាស់ឆ្នាំទាំង ៣ ជំនួញជោគជ័យ ខ្សែជីវិតប្ដូរមកជាល្អប្រសើរជាផ្លូវការ
នៅពេលដែលមាន អាការៈនឿយហត់ តើអ្នកគួរទទួលទាន បែបណា ដើម្បីទ្រទ្រង់សុខភាព
ម្ចាស់ឆ្នាំទាំង ៣ រាសីគាប់ប្រសើរ ស្នេហា ការងារដំណើរការបានល្អ ប្រមូលលុយប្រមូលទ្រព្យ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ
រុស្ស៊ីអះអាងពីការរុលចូលទៅមុខ នៅជិតទីក្រុង Chasiv Yar ខណៈដែលអ៊ុយក្រែន ត្រៀមទទួលជំនួយថ្មី
យោបល់ទាំងអស់ (0)