បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-04-06

អភិបាលខេត្តភូកេតបានបិទតំបន់ទេសចរណ៍ចំនួនពីរទៀតគឺ Karon និង Rawai

#COVID-19# #ខេត្តភូកេត# #Karon# #សង្គម# #ព័ត៌មានសង្គម#

779

តំបន់ចំនួន ២ ទៀតនៅភូកេតដែលត្រូវបានគេស្គាល់ថាមានសណ្ឋាគារ resort​ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតត្រូវបានបិទមិនឱ្យដំណើរការរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ខណៈរដ្ឋបាលខេត្តបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩។

អភិបាលខេត្តPakkapong Thaweepat ស្ថិតក្នុងឋានៈជាប្រធានរដ្ឋបាលស្ថានភាពគ្រាអាសន្នខេត្តភូកេត បានចុះហត្ថលេខាលើបទបញ្ជាចំនួនពីរ កាលពីថ្ងៃអាទិត្យដើម្បីបិទទ្វារKaron និង Rawai ដោយលើកឡើងពីហានិភ័យនៃការឆ្លងវីរុសកូវីដ១៩។ ទាំងសាធារណជននិងយានយន្តមិនត្រូវបានអនុញ្ញាតឱ្យចេញឬចូលតំបន់ទាំងពីរដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។ មន្ត្រីសុខាភិបាលនឹងពិនិត្យមើលសីតុណ្ហភាពរបស់ប្រជាជនគ្រប់រូបនៅក្នុងតំបន់ទាំងពីរនោះ។ ចំពោះអ្នកដែលមានរោគសញ្ញាហាក់ដូចជាផ្ទុកវីរុសកូវីដ១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅទីតាំងដែលបានកំណត់។ មន្រ្តីសុខាភិបាលនឹងបញ្ជាឱ្យធ្វើការកម្ចាត់មេរោគដោយការសម្អាតតាមផ្ទះនិងទីសាធារណៈទាំងអស់។ កាលពីថ្ងៃអាទិត្យរដ្ឋបាលខេត្តបានបញ្ជាឱ្យបិទតំបន់Patong ដោយមូលហេតុដូចគ្នា។

ជាមួយគ្នានេះដែរអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ(CAAT) លោកChula Sukmanop បាននិយាយនៅថ្ងៃនេះថា បន្ទាប់ពីការបិទអាកាសយានដ្ឋានសុវណ្ណភូមិរយៈពេល ៧២ម៉ោង អាកាសយានដ្ឋាននឹងចាប់ផ្តើមប្រតិបត្តិការវិញចាប់ពីពាក់កណ្តាលអធ្រាត្រយប់នេះ។ លោកបានណែនាំដល់ប្រជាជនថៃនៅក្រៅប្រទេសដែលមានផែនការវិលត្រឡប់មកស្រុកវិញ ឱ្យពួកគេថែរក្សាខ្លួនដើម្បីជៀសផុតពីវីរុសកូវីដ១៩ និងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលនៅពេលដែលចូលមកដល់ប្រទេសកំណើត។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

Thelma

· 2020-04-06

គួរប្រយ័ត្នណាស់ប្រទេសគេបិទស្ទើរតែគ្រប់កន្លែងហើយ

Sros

· 2020-04-06

ប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅហើយ

Sovaneary

· 2020-04-06

ភូកេតជាទីកន្លែងដែលសំបូរកន្លែងដើរលេង ឥលូវត្រូវជាកន្លែងស្ងាត់ជ្រងំហើយ

  • 1
ទៅកាន់