បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-04-07

ថៃបានរាយការណ៍ ៥១ករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ១៩ ដែលថយចុះ៥០%បើធៀបនឹងម្សិលមិញ

#COVID-19# #បាងកក# #សង្គម# #Phuket# #ព័ត៌មានសង្គម#

2209

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅថៃថ្ងៃនេះ បានថយចុះប្រហែល៥០%បើធៀបនឹងចំនួនកាលពីម្សិលមិញ។ លើសពីនេះអ្នកដែលបានជាសះស្បើយថ្មីមានចំនួន ១១៩នាក់ផងដែរ។

ចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ២ ២២០នាក់ អ្នកជាសះស្បើយបានកើនឡើងដល់ ៧៩៣នាក់  អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១ ៩០៧នាក់ និងចំនួនអ្នកស្លាប់បានកើនដល់ទៅ ២៦នាក់។ តាមរបាយការណ៍បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្ងៃនេះមានចំនួន ៥០ករណីដែល ២៧ករណីថ្មីទាំងនៅបាងកក Phuket និង Nonthaburiមាន៤ករណីដូចគ្នា   Chon Buriមាន៣ករណី និង Samut Prakan, Yala, Surat Thani and Phatthalungមាន២ករណីដូចគ្នា។ ខេត្តដែលមិនមានការឆ្លងវីរុសមានដូចជា Kamphaeng Phet, Chainat, Trat, Kanchanaburi, Phang-nga, Phichit, Ranong, Satun, Sing Buri និង​​ Ang Thong ។

រូបតំណាង

ទោះបីជាករណីភាគច្រើនត្រូវបានរាយការណ៍នៅក្នុងទីក្រុងបាងកកដោយមានចំនួនសរុបចំនួន ១ ០៥១ករណីក៏ដោយក៏លោកវេជ្ជបណ្ឌិត Thaveesilp បាននិយាយថាការឆ្លងវីរុសថ្មីនៅក្នុងទីក្រុងកំពុងថយចុះ ហើយករណីនៅជនបទកំពុងកើនឡើង។ ចាប់តាំងពីខែមករាមក ទិន្នន័យបានចង្អុលបង្ហាញថា អត្រាអ្នកឆ្លងនៅទីក្រុងបាងកកមានប្រមាណ ៣៥%  និង នៅតាមខេត្តមានចំនួន ៤៩% ។ ក្នុងចំណោមអ្នកស្លាប់ថ្មីទាំង ៣នាក់ដែលបានរាយការណ៍នៅថ្ងៃនេះមានម្នាក់ជាបុគ្គលិកការិយាល័យអាយុ ២៨ឆ្នាំនៅទីក្រុងបាងកក ហើយប្រពន្ធរបស់គាត់ក៏បានឆ្លងដែរ។ ទី២ គឺបុរសអាយុ ៥១ឆ្នាំ និង ទី៣ជាស្ត្រីចំណាស់អាយុ ៥៩ឆ្នាំ។ លើសពីនេះ អ្នកជំនាញវេជ្ជសាស្ត្រចំនួន ២២នាក់ក៏បានឆ្លងជំងឺនេះដែរ។

កែសម្រួលដោយ៖ ភារ៉ា 

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស