បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-04-09

ពលករចំណាកស្រុកគ្មានការងារធ្វើត្រូវបានអនុញ្ញាតឱ្យចាកចេញពីភូកេត

#COVID-19# #កោះភូកេត# #សង្គម# #ពលករ# #សេដ្ឋកិច្ចជាតិ#

5348

ពលករចំណាកស្រុកដែលគ្មានការងារធ្វើត្រូវបានអនុញ្ញាតឱ្យចាកចេញពីកោះភូកេតត្រឡប់មកមាតុភូមិវិញកាលពីម្សិលមិញ ខណៈរដ្ឋបាលខេត្តបានយល់ព្រមដកបម្រាមធ្វើដំណើរជាបណ្តោះអាសន្នដើម្បីឱ្យពួកគេអាចជួបជុំគ្រួសារបាន។

រូបតំណាង

កម្មករម្នាក់មកពីខេត្ត Nakhon Si Thammarat បានប្រាប់ Thai PBS ថាគាត់បានឈប់ធ្វើការអស់រយៈពេល ២ខែមកហើយ និងមិនអាចបន្តស្នាក់នៅភូកេតបានទៀតទេព្រោះសណ្ឋាគារដែលប្រពន្ធរបស់គាត់ធ្វើការទើបតែត្រូវគេបិទថ្មីៗ។ ពួកគេទាំងពីរឥឡូវគ្មានការងារធ្វើ​ហើយត្រូវបង់ថ្លៃឈ្នួលផ្ទះទៀត ដូច្នេះពួកគេមានតែសម្រេចចិត្តទៅផ្ទះព្រោះយ៉ាងហោចណាស់ពួកគេមានអាហារហូបចុកនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។ ដោយហេតុថារដ្ឋបាលខេត្តបានដាក់កម្រិតចលនាប្រជាជនក្នុងនិងក្រៅខេត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ដូច្នេះពលករចំណាកស្រុកដែលគ្មានការងារធ្វើមិនត្រូវបានអនុញ្ញាតឱ្យចាកចេញឡើយ។

កម្មកររូបនេះបានបន្ថែមទៀតថាគាត់សុខចិត្តស្នាក់នៅកន្លែងដាក់ឱ្យនៅដោយឡែករយៈពេល ១៤ថ្ងៃនៅឯកន្លែងដែលបានកំណត់។ មុនពេលចាកចេញពីភូកេតកាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់កម្មករអំពីភាពចាំបាច់ក្នុងការរឹតត្បិតការធ្វើដំណើរហើយបានបន្តថា បន្ទាប់ពីពួកគេចាកចេញពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់វិញទេរហូតដល់ចុងខែនេះ។ ទន្ទឹមនឹងនេះដែរមានសេចក្តីរាយការណ៍ថា ជនជាតិថៃចំនួន ៤១ នាក់ក្នុងចំណោម ៧៦នាក់បានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ បានធ្វើតេស្ត៍រកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ហើយពួកគេភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកនៅសល់ត្រូវបានគេទុកឱ្យនៅដាច់ដោយឡែកនៅខេត្ត Songkhla ។

កែសម្រួលដោយ៖​ ភារ៉ា

ប្រភព៖​ Thai PBS WPRLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

MrrRot667788

· 2020-04-10

wow

AhhHongg2412

· 2020-04-10

laor

12367984

· 2020-04-10

wow

មិត្ត19022162

· 2020-04-09

ល្អ​

មិត្ត348623703

· 2020-04-09

ល្អណាស់

ID77228742

· 2020-04-09

យើងសាមគ្គីគ្នាដើម្បីប្រយុទ្ធនឹងមេរោគកូរ៉ូណា

  • 1
ទៅកាន់

ការណែនាំពិសេស