SaroeunPheara

· 2020-05-20

ក្រសួងអប់រំថៃនឹងជ្រើសរើសគ្រូជំនួយចំនួន ១មុឺននាក់ ក្នុងពេលចាប់ផ្តើមបវេសនកាលថ្មី​

#COVID-19# #ចំណេះដឹង# #ការបង្រៀនសិស្ស# #បវេសនកាល# #អប់រំ និងការងារ#

88

ក្រសួងអប់រំនឹងផ្តល់ការងារដល់គ្រូជំនួយចំនួន ១ម៉ឺននាក់ក្នុងការបង្រៀនសិស្ស​មានចំនួន​តិចជាងមុន ក្រោយការបើកបវេសនកាលថ្មី ហើយគ្រប់ថ្នាក់នឹងត្រូវបែងចែកសាជាថ្មី។

រដ្ឋមន្រ្តីក្រសួងអប់រំលោក Nataphol Teepsuwan បានមានប្រសាសន៍ថាចំនួនសិស្សនឹងត្រូវកាត់បន្ថយ​ក្នុងគោលបំណង​រក្សាគម្លាត។ ​​មុនពេលមានវីរុសកូរ៉ូណាចូលមកយាយី គ្រូម្នាក់ត្រូវបង្រៀនសិស្ស​ចំនួន ២០នាក់​។ ​នៅពេលសាលារៀនបើកឡើងវិញនៅថ្ងៃទី ១ ខែកក្កដា ក្រសួងអប់រំពឹងថា​ក្នុងមួយថ្នាក់នឹងមានគ្រូម្នាក់ ទទួលខុសត្រូវបង្រៀនសិស្ស ៧នាក់។ លោកបានមានប្រសាសន៍ថា​ ក្រសួងត្រូវការជ្រើសរើស​គ្រូបង្រៀនបន្ថែមទៀត។ មនុស្សមួយចំនួនក៏នឹងត្រូវ​ជួលឱ្យធ្វើការក្នុងតួនាទីផ្សេងទៀតដែលមិនមែនជាការបង្រៀនផងដែរ។ លោក Nataphol បាននិយាយថា ​ក្រសួងក៏ត្រូវការគ្រូជំនួយថ្នាក់បឋមសិក្សាផងដែរ បើទោះបីជាពួកគេត្រូវបានជួលមកធ្វើការដោយមានកិច្ចសន្យាត្រឹមតែ៦ខែក៏ដោយ។ ​បញ្ហាដែលរារាំងពួកគេមិនឱ្យទទួលបានឋានៈជាអចិន្រ្តៃយ៍គឺពួកគេនឹងត្រូវចុះទៅបង្រៀននៅខេត្តមួយផ្សេងទៀត​​ក្រៅពីកន្លែងដែលពួកគេបានចុះឈ្មោះ​ធ្វើការ។ ក្រសួងបានផ្តល់ថវិកាចំនួន ៥៤០លានបាត​​ ដើម្បីទ្រទ្រង់ដល់គម្រោងជួលគ្រូជំនួយចំនួន១ម៉ឺន​នាក់។

រូបតំណាង

លោក Nataphol ក៏បានបញ្ជាក់ផងដែរថា គណៈរដ្ឋមន្រ្តី​បាន​យល់ព្រមនឹងសំណើរបស់ក្រសួងអប់រំ ក្រសួងមហាផ្ទៃ និងកសិកម្ម ក្នុងការចែកចាយទឹកដោះគោដោយឥតគិតថ្លៃដល់សិស្សសាលាបឋមសិក្សាក្នុងកំឡុងពេល​វិស្សមកាលរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Psot

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស