
Channsamnang
· 2020-05-29
ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យដែលធំជាងគេនៅចក្រភពអង់គ្លេសត្រូវបានដាក់ឲ្យប្រើប្រាស់ហើយ!
#ពន្លឺព្រះអាទិត្# #ផ្ទាំងសូឡា# #ចក្រភពអង់គ្លេស# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#
2563
រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបានអនុម័តលើគម្រោងដ៏ល្អមួយនេះ ដែលនឹងផ្គត់ផ្គង់ថាមពលដល់ផ្ទះប្រជាជនចំនួន ៩១ ០០០ខ្នង ជាមួយនឹងបន្ទះសូឡាដ៏ធំនេះ។ គម្រោងនេះ អាចរួមបញ្ចូលប្រព័ន្ធរក្សាទុកថាមពលដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែវាត្រូវបានជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងតំបន់ ដោយចង់បែងចែកឲ្យមានកន្លែងធម្មជាតិបៃតងនៅដូចជា Greenpeace, RSPB និង CPRE នៅក្នុងនោះផងដែរ ទើបមានប្រឆាំងនឹងផែនការនេះ។
ប្រជាជននៅតំបន់នោះគិតថា បើធ្វើឧស្សាហកម្មនៅជនបទបែបនេះ វានឹងអាចបង្កអន្តរាយដល់បរិស្ថាន និងសត្វព្រៃដែលនៅតំបន់ជាប់គ្នានោះផងដែរ។ ប៉ុន្តែអង្គការ Friends of the Earth ក៏បានផ្តល់យោបល់ និងការគាំទ្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីគុណប្រយោជន៍នៃការដាក់ផ្ទាំងសូឡានេះដែរ។
លោក Mike Childs ដែលជាអ្នកនាំពាក្យ ក៏បានលើកឡើងថា “គ្មាននរណាម្នាក់ចង់ឃើញការខូចខាតដល់ទីជម្រកនៅក្នុងតំបន់នោះទេ ប៉ុន្តែនេះមិនមែនជាវាលស្មៅដែលគួរឲ្យស្រឡាញ់ប៉ុន្មាននោះទេ។ ការផ្លាស់ប្តូរនៃការប្រើប្រាស់ក្នុងតំបន់គឺពុំមែនជាបញ្ហាទេ ព្រោះថាកសិកម្មនៅទីនោះក៏ពឹងផ្អែកខ្លាំងលើការប្រើប្រាស់សារធាតុគីមីក្នុងកម្រិតខ្ពស់ដែលកំពុងបង្កអន្តរាយដល់សត្វល្អិត និងសត្វព្រៃដែរ។ ដូច្នេះ ក្នុងការធ្វើអ្វីមួយ យើងតែងតែមានទំនួលខុសត្រូវរៀងខ្លួន"។ ដោយមានការយល់ស្របពីប្រជាជនហើយ រដ្ឋាភិបាលក៏បានរៀបចំដាក់ឲ្យប្រើប្រាស់នូវផ្ទាំងសូឡាដ៏ធំនេះ ជាមួយនឹងប្រព័ន្ធរក្សាទុកថាមពលដ៏ធំបំផុតក្នុងពិភពលោក ៕
កែសម្រួលដោយៈ សំណាង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (8)
SK 62152447
· 2020-06-14
🤗
កូដណែនាំ15793408
· 2020-05-31
🙇🙇🙇
មិត្ត394137558
· 2020-05-30
😃😃
Chheng Babysky
· 2020-05-30
Good
មិត្ត070707
· 2020-05-30
👍👍👍👍👍
កុលាប តែង មានបន្លារ
· 2020-05-29
Very good
ID77004101
· 2020-05-29
ពិតជាល្អខ្លាំងណាស់
មិត្ត48928846
· 2020-05-29
😮
- 1
ទៅកាន់