
Love-ប្រឹក្សាស្នេហ៍
· 2020-06-10
ខ្ញុំលែងត្រូវការហើយ
#រឿងនិទាន និងប្រលោមលោក# #ខ្វល់ខ្វាយ# #ទន់ជ្រាយ# #កម្សាន្ត# #សេចក្តីស្មោះត្រង់# #care#
10237
ខ្ញុំជាមនុស្សម្នាក់ដែលទន់ជ្រាយផ្នែកផ្លូវចិត្ត។ ខ្ញុំតែងតែត្រូវការការយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួន ទាំងដែលខ្ញុំដឹងច្បាស់ថាវាគ្មានឡើយសម្រាប់ខ្ញុំ។
ការរៀបរាប់ពីអារម្មណ៍នៅលើសាច់រឿងដែលខ្ញុំសរសេរ ជាវិធីតែមួយគត់ដែលខ្ញុំអាចដោះលែងទុក្ខសោកចេញពីប្រាណបាន។ ខ្ញុំចង់ធ្វើជាអ្នកនិពន្ធជីវិតខ្លួនឯង ចង់តាក់តែងជីវិតខ្លួនអោយប្រសើរអស្ចារ្យ ចង់បានស្នេហាដោយសេចក្តីស្មោះត្រង់ចេញពីមនុស្សជុំវិញខ្លួន។ ខ្ញុំតែងចង់បានភាពខ្វល់ខ្វាយពីរង្វង់គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់។ ខ្ញុំចង់លុបបំបាត់ការពិតពីភាពឯកា តែលតោលក្នុងពិភពលោកពិតរបស់ខ្ញុំ....។
ថ្វីបើខ្ញុំតែងបង្ហាញពីភាពខ្លាំងនៃស្មារតី ប៉ុន្តែជាក់ស្តែងខ្ញុំតែងតែធ្វើអោយពិបាកដល់ខ្លួនឯង ដោយស្នាមញញឹមក្លែងក្លាយ ដោយសុភមង្គលក្លែងក្លាយ។ ខ្ញុំបានចំណាយពេលស្ទើរពាក់កណ្តាលជីវិតទៅខ្វាយខ្វល់ពីអ្នកដទៃ ទាំងដែលខ្លួនឯងត្រូវការវាខ្លាំងបំផុត។ ពេលនេះទើបខ្ញុំបានដឹងថា តាមពិតមកពីខ្ញុំសម្រេចជ្រើសផ្លូវធ្វើជាមនុស្សរឹងមាំ តែមិនទន់ជ្រាយចំពោះអ្នកដទៃ បើដូច្នេះ ខ្ញុំគួរតែរស់នៅតាមរបៀបនេះដោយក្តីពេញចិត្ត។
ព្រោះតែពិបាកនឹងយកបានក្តីស្រលាញ់ពិតប្រាកដ ខ្ញុំបានរៀនរស់តាមវិធីផ្សេងទៀត ដោយក្តីរីករាយបំផុត។ មិនខ្វល់ច្រើន មិនគិតច្រើន ធ្វើអ្វីដើម្បីខ្លួនឯង ហើយមានមោទនភាពចំពោះខ្លួនឯង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ នៅសាធារណៈរដ្ឋកូរ៉េ

អាថ៌កំបាំងចម្លែកៗក្នុងពិភពលោក ដែលអ្នកប្រហែលជាមិនធ្លាប់ឮ

ស្ត្រីមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងបញ្ហាទាំង៣នេះជាមួយគ្រួសារប្តីឡើយ

យោបល់ទាំងអស់ (0)