
Love-ប្រឹក្សាស្នេហ៍
· 2020-10-21
មិនគួរធ្វើរឿងទាំងនេះដាច់ខាត ពេលមានជម្លោះនឹងគ្នា
#រឿងនិទាន និងប្រលោមលោក# #ប្រពន្ធ# #កម្សាន្ត#
8595
គ្មានជីវិតគូណាដែលជៀសផុតពីការទាស់ទែងពាក្យសម្តីគ្នានោះទេ ។ ដូចពាក្យចាស់ពោលថា « អណ្តាតនិងធ្មេញតែងប៉ះទង្គិចគ្នា » រីឯជីវិតប្តីប្រពន្ធក៏ដូចគ្នាដែរ ។ បើកាលណាអ្នកទាំងពីរមិនចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទេនោះ អ្នកទាំងពីរមុខជាអាចដើរដល់ផ្លូវបែកបាក់ជាមិនខាន ។
យ៉ាងណាមិញ ការឈ្លោះទាស់ទែងគ្នារវាងប្តីប្រពន្ធគឺជារឿងធម្មតា ដូច្នេះអ្នកទាំងពីរមិនគួរ៖
១. បង្ហោះ Status ក្នុងបណ្តាញសង្គម
ឈ្លោះគ្នាជារឿងមនុស្សពីរនាក់ ហេតុអីត្រូវបង្ហាញឱ្យសង្គមដឹងលឺរឿងអាស្រូវគ្រួសារខ្លួនបែបនេះ?
២. ប្រាប់ជនទី៣ឱ្យដឹងពីបញ្ហាជម្លោះ
ការដែលអ្នកជីកកាយរឿងផ្ទាល់ខ្លួនទៅប្រាប់គេឯងបែបនេះ មិនមែនជាដំណោះស្រាយល្អនោះទេ ។ ផ្ទុយទៅវិញ វាអាចក្លាយជាបញ្ហាចោទរបស់អ្នកទាំងពីរនៅថ្ងៃណាមួយក៏ថាបាន (ឧទាហរណ៍៖ បើមនុស្សដែលអ្នកប្រាប់នោះ មានបំណងចង់បំបែកបំបាក់អ្នកទាំងពីរស្រាប់ នោះវានឹងក្លាយទៅជាចំណុចខ្សោយរបស់អ្នកទាំងពីរមិនខាន)។
៣. ប្រើសម្តីគំរោះគំរើយដាក់គ្នា
គូស្នេហ៍ភាគច្រើនចូលចិត្តប្រើពាក្យសម្តីអាក្រក់ៗដាក់គ្នានៅពេលដែលមានកំហឹង ។ តែអ្នកមានដឹងទេថា ការដែលធ្វើបែបនេះ វាជះផលអាក្រក់ដល់ទំនាក់ទំនងអ្នកទាំងពីរកម្រិតណា! អ្នកទាំងពីរគួរតែស្ងប់ចិត្តរៀងខ្លួន និងដោះស្រាយវិវាទតាមសម្រួល ជៀសវាងការបញ្ចេញកំហឹងដាក់គ្នា ។
៤. មិននិយាយរកគ្នា
ពិតហើយ ថាពេលឈ្លោះគ្នា គ្មានអ្នកចង់និយាយរកគ្នានោះទេ ។ ក៏ប៉ុន្តែទម្លាប់អាក្រក់មួយនេះ បើចេះតែបន្តយូរៗទៅ វាអាចធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយទៅៗ មិនយូរប៉ុន្មានក៏អស់ចិត្តស្រឡាញ់រៀងខ្លួន ។
៥. រំលឹកកំហុសឆ្គង
វាគ្មានបានប្រយោជន៍អីនោះទេ នៅពេលដែលអ្នកទាំងពីរនាំគ្នាមកជីកកកាយរឿងចាស់ៗដែលកន្លងហួសនោះ ។ វាប្រៀបបីដូចជាអ្នកកំពុងតែយកឈើមកឆ្កឹះដំបៅចាស់អញ្ជឹង ហើយធ្វើឱ្យអ្នកទាំងពីរឈឺរៀងខ្លួនទៅវិញ ។
៦. ទម្លាក់កំហុសឱ្យគ្នា
ការស្រឡាញ់មិនគួរមានចាញ់ឈ្នះនោះទេ ។ បើទោះខាងណាជាអ្នកត្រូវក៏ដោយ អ្នកត្រូវចេះយោគយល់អធ្យាស្រ័យឱ្យគ្នា នោះទើបបញ្ហាឆាប់បានបញ្ចប់ ។ ឱ្យតែអ្នកព្រមថយមួយជំហាន នោះពិភពរបស់ទាំងពីរ នឹងមានសន្តិភាពមិនខាន ហើយទំនាក់ទំនងអ្នកទាំងពីរក៏កាន់តែល្អថែមទៀតផង ។
សូមចាំថា ប្តីប្រពន្ធគ្មានអ្វីដែលថាដោះស្រាយមិនបាននោះទេ ។ ដូច្នេះអ្នកគួរចេះរកដំណោះស្រាយដែលប្រសើរជាងទង្វើខាងលើនេះ ៕
អត្ថបទ៖ My Mood
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

ជំងឺក្រពេញទីរ៉ូអ៊ីត និងសញ្ញាព្រមាន ជំងឺលើសឈាម

ប្រពន្ធថ្លៃថ្នូរគេមិនប្ដូរកិត្តិយស ទៅឈ្លោះជាមួយស្រី ឬប្រពន្ធចុងដែលបានត្រឹមជាស្រីកំដរការសប្បាយមួយពេលៗរបស់គេនោះឡើយ

យោបល់ទាំងអស់ (0)