
Love-ប្រឹក្សាស្នេហ៍
· 2020-06-10
ស្នេហាជារឿងមនុស្សពីរនាក់ តែវានឹងក្លាយជារឿងរបស់យើងតែម្នាក់នៅពេលដែលយើងបានស្រលាញ់គេតែម្ខាង
#រឿងនិទាន និងប្រលោមលោក# #ខូចចិត្ត# #វិចារណញ្ញាណ# #កម្សាន្ត# #ស្រលាញ់#
10631
ហើយអ្វីដែលរឹតតែជូរចត់ទៀតនោះ គឺទទួលបានការបដិសេធពីមនុស្សដែលខ្លួនស្រលាញ់។ វិចារណញ្ញាណតែងដាស់តឿនសតិថា ការខំប្រឹងទៅស្រលាញ់មនុស្សម្នាក់មិនចង់ប្រគល់ចិត្តអោយយើងគឺជារឿងខុសឆ្គងដែលស្របពេលនឹងបេះដូងស្រែកតវ៉ាថាត្រូវការរូបគេណាស់! ដូច្នេះតើខ្ញុំត្រូវសម្រេចចិត្តយ៉ាងណា?
គ្មាននរណាម្នាក់ចង់ស្រលាញ់គេតែម្ខាងឡើយ ហើយក៏គ្មាននរណាម្នាក់ចង់ឱ្យដើរនៅលើផ្លូវមនោសញ្ចេតនាដែលពពេញដោយការឈឺចាប់នោះដែរ។ បើទោះបីជាមនោសញ្ចេតនាដែលខ្ញុំជ្រើសរើសនេះជាវិថីនៃក្តីទុក្ខ តែក្តីឈឺចាប់ធំបំផុតរបស់ខ្ញុំគឺការចាកចេញពីមនុស្សដែលខ្ញុំស្រលាញ់។ ទោះរីករាយឬកើតទុក្ខ ខ្ញុំពិតជាចង់បន្តមនោសញ្ចេតនាមួយនេះ។
ស្រលាញ់គេ ខ្ញុំពិតជាហត់ចិត្តណាស់! ពេលខ្លះគេធ្វើឱ្យខ្ញុំមានអារម្មណ៍កំព្រា រងាឯកាស្ទើរស្លាប់ខ្លួន តែខ្ញុំបែរជាគ្មានវិធីដកខ្លួនចេញពីមនោសញ្ចេតនានេះទៅវិញ (មិនមែនមិនធ្លាប់សាកល្បងដកចិត្តពីគេទេណា៎ ព្យាយាមច្រើនលើកច្រើនសារហើយ តែនៅតែធ្វើមិនបាន) ពេលខ្លះក៏លួចគិតថា តើខ្ញុំធ្លាប់ជំពាក់ចិត្តគេពីជាតិមុនឬយ៉ាងណា ហេតុអីខ្ញុំគ្មានវិធីដើរចេញពីមនោសញ្ចេតនានេះបាន!
គ្រប់គ្នាអាចមើលខ្ញុំជាមនុស្សឆ្កួតដែលស្រលាញ់គេថ្នាក់នេះ បើទោះគេបានសាងភាពឈឺចាប់ឱ្យខ្ញុំច្រើនលើកច្រើនគ្រាក្តី ខ្ញុំក៏បានត្រឹមអង្គុយសោយសោកនឹងក្តីទុក្ខនោះ តែបើនឹកគិតដល់ពេលចាកចេញពីមនុស្សដែលខ្លួនស្រលាញ់ខ្ញុំហាក់មានអារម្មណ៍ថាដូចគេយកកាំបិតរាប់រយមកចាក់ទម្លុះចិត្តខ្ញុំម្តងមួយៗទៅវិញ ដូច្នេះទោះចង់ឬមិនចង់ខ្ញុំមានតែបណ្តោយតាមចិត្តនេះមួយគ្រាសិនហើយ តែក៏សន្យានឹងខ្លួនឯងថា ពេលក្រោយមិនបណ្តោយឱ្យមានគេនៅក្នុងបេះដូងទៀតឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ

ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ

សញ្ញាទាំង ២០ បញ្ជាក់ថា ជីវិតអ្នកកំពុងតែបោះជំហានទៅមុខកាន់តែល្អប្រសើរហើយ តើអ្នកមានចំណុចទាំងនេះទេ?

យោបល់ទាំងអស់ (0)