បង្ហោះផ្សាយ

ខ្មែរ

I Lost Around

· 2020-06-13

មកស្គាល់ប្រវត្តិជូរចត់របស់កន្លែងថតរូបដែលល្បីរន្ទឺជុំវិញពិភពលោកមួយ

#ម៉ានដាឡៃ# #ដើរលេង# #រឺវត្តសុិនព្យូមេ# #ប្រាសាទដំរីស# #ដើរលេងស្រុកខ្មែរ#

616

ម៉ានដាឡៃ (Mandalay) គឺជាអតីតរាជធានីបុរាណមួយរបស់មីយ៉ាន់ម៉ា។ កន្លែងបេីកឆាកទីមួយដែលអ្នកទេសចរណ៍មកពីជុំវិញពិភពលោកមិនដែលរំលងនៅទីក្រុងម៉ានដាឡៃនេះ គឺប្រាសាទដំរីស រឺវត្តសុិនព្យូមេ Hsinbyume Pagoda។ បេីអ្នកដែលប្រី IG ធានាថាធ្លាប់ឃេីញតែម្ដង។

ប្រាសាទនេះអាចចាត់ទុកថាជាវិមានតំណាងសេចក្តីស្រលាញ់មួយដែលកសាងឡេីងដោយទាយាទមួយអង្គរបស់មីយ៉ាន់ម៉ា ដេីម្បីទុកជាទីនឹករលឹកអនុស្សាវរីយ៍ និងគោរពបូជាជូនដល់ មហេសីរបស់ព្រះអង្គ គឺព្រះនាងសុិនព្យូមេ រឺព្រះនាងដំរីស ដែលទ្រង់បានបាត់បង់ព្រះជន្មពេលព្រះនាងប្រសូត្របុត្រ ដូច្នេះហេីយបានគេដាក់ឈ្មោះថាវត្តដំរីស រឺវត្តសុិនព្យូមេនេះ។ បច្ចុប្បន្ននេះ ទីនេះត្រូវបានប្រេីជាទីសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនា។ 

ប្រសាទនេះបានធ្វេីអោយយេីងដឹងថា ពេលខ្លះទោះបីជាមនុស្សដែលយេីងស្រលាញ់មិនបាននៅក្នុងជីវិតយេីងពិតមែន តែពួកគេទាំងនោះរួមជាមួយអនុស្សាវរីយ៍ល្អៗផ្សេងៗនៅតែបន្តរក្សាទុកក្នុងការចងចាំរបស់យេីងជារៀងរហូត។

ដេីម្បីទៅទីនោះអ្នកទាំងអស់គ្នាត្រូវធ្វេីដំណេីរទៅផែទូកមុីងគន់ Jetty Mingun បន្ទាប់មកទិញសំបុត្រដែលទូកមួយថ្ងៃមានតែម្ដងទេគឺម៉ោង 9:00 ព្រឹក តម្លៃ៥០០០ចាត់ក្នុងម្នាក់។ ពេលទៅដល់ អ្នកទាំងអស់គ្នាត្រូវទិញសំបុត្រទៀតដែលតម្លៃក្នុងម្នាក់គឺ ៥០០០ចាត់ Mingun Archaeological Zone Ticket។

ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ

Like ផេកហ្វេសបុក៖ I lost around - អ្នកដំណើរក្រៅម៉ោង 

Follow IG: Ilostaround_

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស