បង្ហោះផ្សាយ

ខ្មែរ

Jinghab Vlogger

· 2020-06-13

តើការបោះតង់ម្នាក់ឯងមានហានិភ័យអ្វីដែរឬទេ?​

#ហានិភ័យ# #ដើរលេង# #ការបោះតង់# #Jinghab# #ដើរលេងស្រុកខ្មែរ#

24988

សម្រាប់ខ្ញុំដែលជាអ្នកចូលចិត្តជិះម៉ូតូដើរកំសាន្តតាមខេត្តមួយរូប ខ្ញុំសុំចែករំលែកបន្តិចដល់មិត្តទាំងអស់គ្នាដែលចង់បោះតង់មានគ្នាឬម្នាក់ឯង។​ បើសិនអ្នកមានបំណងចង់បោះតង់ ខ្ញុំគិតថាអ្នកមិនគួរបោះតង់ម្នាក់ឯងទេ ព្រោះមានហានិភ័យច្រើនណាស់ដែលយើងមើលមិនដឹង ដូចជាសត្វព្រៃ ឬអ្នកព្រៃភ្នំជាដើម(បើសិនលើភ្នំក្នុងព្រៃ)​​ យល់ល្អគួរមានគ្នាពីរទៅបីអ្នកប្រសើរជាង ខ្ញុំធ្លាប់បោះតង់ម្នាក់ឯងម្តងដែរ គឺមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងបន្តិច ម៉ោងទើបតែ 6:30 សោះគឺមេឃងងឹតហើយ ហើយសំលេងសត្វព្រៃយំលឺក៏ចាប់ផ្តើមបណ្តើរៗដែរ និងមានសំលេងដូចមានមនុស្សដើរកាត់ទៀត តែនេះគ្រាន់តែជាអារម្មណ៍មួយតែប៉ុណ្ណោះ ខ្ញុំក៏មិនគិតច្រើនអីដែរ គ្រាន់ថាមិត្តទាំងអស់គ្នាស្រមៃមើលបើសិនយើងនៅម្នាក់ឯងក្នុងព្រៃហើយលឺសំលេងបែបនេះ តើមិត្តទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? 


១.មុនពេលបោះតង់ត្រូវធ្វើអ្វីខ្លះ?

សម្រាប់ខ្ញុំដំបូងយើងគួរតែបង្កើតភ្លើងដោយប្រើឈើចាស់ៗ រើសយកមកអោយហើយមុនមេឃងងឹត បន្ទាប់មកយើងគួរតែដាក់សាគួរថ្នាំសម្លាប់សត្វល្អិតនិងថ្នាំការពារ និងផ្លែក្រូចសើច សម្រាប់បោះតង់យល់ល្អគួររកកន្លែងដែលមានអ្នកភូមិនៅក្បែរៗនិង រួចសួរយោបល់ពីកន្លែងបោះតង់ផងដែរ។ 

២.ពេលទៅបោះតង់ត្រូវត្រៀមសំភារៈអ្វីខ្លះ?

សំភារៈដែលខ្ញុំត្រៀមគឺមាន តង់សម្រាប់គេង កូនកំសៀវទឹក ពែងទឹក ចំណីអាហារសាគួរ ថ្នាំការពារសត្វល្អិត ថ្នាំលាបរបួសនិងបង់បិទរបួស អំពូលភ្លើងសាកថ្មដោយ Power Bank កូនបាសតូចមួយ កាំបិតនិងពូថៅត្រូវតែយកជាចាំបាច់។

ជាចុងក្រោយដូចខ្ញុំនិយាយនៅខាងលើអញ្ចឹងយល់ល្អមានគ្នាច្រើនប្រសើរជាងម្នាក់ឯង ការបោះតង់ម្នាក់ឯងគឺមានហានិភ័យណាស់ តើមិត្តទាំងអស់គ្នាមានយោបល់អ្វីទេ? ចូលសរសេរមតិនៅខាងក្រោម

All right reserved  by Jinghab Vlogger

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (839)

chrib oeung

· 2024-02-01

😃😃😃

seryrath

· 2021-04-10

អត្ថបទល្អ ខ្ញុំចាប់អារម្មណ៍

មិត្ត370713118

· 2021-03-16

😆😆😆

អារម្មណ៍ ឆ្កួត ឆ្គួត

· 2021-03-12

😂😂

ជាង លីហេង

· 2021-03-11

ការបោះតង់ម្នាក់ឯងអាចអោយអ្នកប្រឈមនិងបញ្ហាជាច្រើន

0963208354

· 2021-03-07

😘😘😘😘

មិត្ត087514952

· 2021-03-07

hello idol

ចន្ទ័ ដារ៉ា

· 2021-03-07

🤗🤗🤗🤗🤗

មិត្ត898691811

· 2021-03-04

😊😊😊

មិត្ត775683474

· 2021-03-04

😍😍😍

មិត្ត156233

· 2021-03-03

🙂

ប្រូតូច445738395

· 2021-03-02

😎😎😎😎😎😎

RANY HAPPY

· 2021-03-01

ល្អណាស់

មិត្ត283250622

· 2021-02-26

so cool brother

មិត្ត60836604

· 2021-02-21

😆😆😆😆😆😆😆😆😆

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 55
ទៅកាន់