ពិសិទ្ធិ
· 2020-06-17
លីគបាល់ទាត់កំពូលរបស់អូស្ត្រាលីត្រៀមចាប់ផ្តើមឡើងវិញ នៅពាក់កណ្តាលខែក្រោយនេះ
#FFA# #កីឡា# #ហ្វឹកហាត់# #Melbourne# #បាល់ទាត់អន្តរជាតិ#
978
(ស៊ីដនី)៖ លីគបាល់ទាត់ផ្នែកបុរស កម្រិតកំពូលរបស់អូស្ត្រាលី (លីគសេរី A) គ្រោងនឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៦ ខែកក្កដា នាទីក្រុង Melbourne។
សហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) បានចេញផ្សាយនូវសេចក្តីលម្អិត អំពីការចាប់ផ្តើមឡើងវិញ នូវគម្រោងប្រកួតបាល់ទាត់ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀង ជាមួយនឹងភាគីពាក់ព័ន្ធ កាលពីថ្ងៃចន្ទ ដើម្បីពន្លាយពេលនៃរដូវកាល ឆ្នាំ២០១៩-២០២០។
FFA នឹងចេញផ្សាយនឹងគម្រោងការបន្ថែមទៀត នៅពេលការប្រកួតខិតជិតមកដល់ ខណៈមានការរំពឹងថា នឹងមានការបន្ធូរបន្ថយបន្ថែមទៀត នៅក្នុងការគ្រប់គ្រងព្រំដែន និងការរឹតត្បិត នៃការធ្វើដំណើរ។

ក្លិបសេរី A នឹងវិលត្រឡប់ទៅហ្វឹកហាត់វិញ ចាប់ពីថ្ងៃស្អែកតទៅ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ត រកមេរោគ COVID-19 និងអនុវត្តផែនការប្រតិបត្ដិការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ នៅតាមកន្លែងហ្វឹកហាត់ និងទីតាំងក្លិបរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ ពិសិទ្ធិ
ប្រភព៖ Xinhua
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គួរឲ្យស្តាយ! ប្រេស៊ីលដកខ្លួនក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារី World Cup ២០២៣ ហើយ
លីគបាល់ទាត់អង់គ្លេស EFL សងលុយ២១លានផោនថ្លៃសំបុត្រឲ្យអ្នកគាំទ្រវិញក្រោយLeagueរំសាយ
ព្រលានយន្តហោះដ៏ទំនើបថ្មីនៅទីក្រុងប៉េកាំងចាប់ផ្តើមទទួលជើងហោះហើរដឹកទំនិញជាលើកដំបូង
ទីបំផុតអាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុននានា អភិវឌ្ឍបច្ចេកវិទ្យា 5G ជាមួយ Huawei ហើយ
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
«អន្ទង់ខកំប៉ុង និងត្រីរៀលខ្មែរខកំប៉ុង» បានលេចចេញជារូបរាងក្រោមការផ្ដួចផ្ដើមនិងដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម
ឯកអគ្គរដ្ឋទូតកាណាដា កោតសរសើរលើកត្តាសុខសុវត្ថិភាព និងការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា
អគ្គនាយកស៊ីម៉ាក់៖ ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ និងជាទីតាំងមានសក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកម្ទេច
យោបល់ទាំងអស់ (0)