បង្ហោះផ្សាយ

ខ្មែរ

ពិសិទ្ធិ

· 2020-06-10

គួរឲ្យស្តាយ! ប្រេស៊ីលដកខ្លួនក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារី World Cup ២០២៣ ហើយ

#World Cup# #កីឡា# #ប្រេស៊ីល# #កូឡុំប៊ី# #បាល់ទាត់អន្តរជាតិ#

2907

កីឡា៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយថារដ្ឋាភិបាលសម្រេចដកខ្លួនក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារី  World Cup ២០២៣ ហើយ

ដើម្បីធានាហិរញ្ញវត្ថុក្នុងពេលមានជំងឺរាតត្បាតរាលដាល Covid 19 ដែលនេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BCC នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។

ទោះបីយ៉ាងណា ឥឡូវនេះប្រេស៊ីលនឹងគាំទ្រសំណើរបស់កូឡុំប៊ីក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតដែលមាន ៣២ ក្រុមចូលរួមប្រកួតនេះ ហើយ FiFa នឹងបោះឆ្នោតជ្រើសរើសក្រុមម្ចាស់ផ្ទះនៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាត Covid-19 ដោយមានមនុស្សស្លាប់ច្រើនជាង ៣៥.០០០ នាក់ និងមនុស្ស ៦៤០.០០០ នាក់បានឆ្លងជំងឺដ៏កាចសាហាវនេះ៕

ប្រែសម្រូលដោយ៖ ពិសិទ្ធិ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស