
Ma Chanpanha
· 2020-06-29
ចង់ស្រឡាញ់គ្នាបានយូរ កុំស្វីតពេក
#រឿងនិទាន និងប្រលោមលោក# #សង្សារចាស់# #ទំនាក់ទំនង# #កម្សាន្ត# #បញ្ញា#
23401
ខ្ញុំ «បញ្ញា» ជាម្ចាស់បទ«សង្សារចាស់» និងម្ចាស់បទ «Forever Alone»។ ថ្ងៃនេះ សូមលើកយកដំបូន្មានស្នេហាខ្លះៗ ដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងជីវិត ១០ឆ្នាំ តាំងពីធំពេញវ័យ ឬហៅម្យ៉ាងទៀតថា តាំងពីបានប្រឡូកចូល«វិស័យស្នេហា» ពេលចូលយុវវ័យនេះ។ ខ្ញុំធ្លាប់មាន និងអាចរក្សាទំនាក់ទំនងស្នេហា ពី១ឆ្នាំទៅ៥ឆ្នាំបាន ដោយ បានឆ្លងកាត់រឿងរ៉ាវរីករាយ ខកចិត្ត ផ្អែមល្ហែមល្វីងជូរចត់ជាច្រើន ហើយក្នុងនោះ ខ្ញុំបានទទួលបទពិសោធន៍មួយ ទាក់ទងនឹងការរក្សាទំនាក់ទំនង ឲ្យបានយូរ ពីមួយទំនាក់ទំនងទៅមួយទំនាក់ទំនង។ ខាងក្រោមនេះ គឺជាដំបូន្មានខ្លះៗ ដែលគួរដឹង៖
- ចាប់ផ្ដើមស្វីត បញ្ចប់ដោយរកាំរកូស៖
ស្នេហាដូចជាក្រាហ្វីក ខ្សែងកោង អ៊ីចឹងដែរ។ បើអ្នកទាំងអស់គ្នា កំពុងចាប់ផ្ដើមស្នេហាដោយផ្អែមល្ហែម ស្អិតរមួត បាត់គ្នាមិនបាន នៅក្បែរគ្នា គ្រប់ពេល រីករាយ រំភើបនឹងគ្នាអស់ពីខ្លួននៅពេលចាប់ផ្ដើមហើយនោះ យូរៗទៅអ្នកនឹងពិបាកថែរក្សាស្នេហានោះឲ្យឋិតឋេរហើយ ព្រោះថា ប្រសិនបើដៃគូយើង នៅតែចង់បានបែបនេះរហូតទៀតនោះ នោះយើងខ្លួនយើងច្បាស់ជាហត់នឿយ ក្នុងទំនាក់ទំនង ព្រោះយើង ត្រូវចាំថា មិនថាមនុស្សប្រុសឬមនុស្សស្រីទេ កាលណា ដល់វ័យមួយ គឺត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីសប្បាយ ដើម្បីអាចស្គាល់ពីខ្លួនឯងឲ្យកាន់តែច្បាស់ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ក្លាយជាមនុស្សដែលគេពឹងពាក់។ ចុះបើ យើងរវល់តែស្វីត គិតពីគេ ខ្វល់ពីគេ បារម្ភខ្លាចបាត់គេ ថាតើ យើងមានពេលឯណាសម្រាប់គិតពីខ្លួនឯង អភិវឌ្ឍន៍ខ្លួននោះ?
បើថាយើងមិនធ្វើដូចមុន ក៏ជាប់ឈ្មោះថា យើងប្លែកខុសពីមុន ចាប់ផ្ដើម ធ្វើឲ្យដៃគូុសង្ស័យ តាមដាន គិតច្រើន ក្លាយជាជម្លោះ រករឿង បង្ករជាការធុញទ្រាន់ដល់ដៃគូម្ខាង។ ឧ.ថា ជារៀងរាល់ព្រឹក យើងត្រូវក្រោកមកខលគ្នា និយាយស្វីតៗ ដល់ពេលយើងត្រូវរវល់ច្រើន ដើម្បីរកលុយ ខ្លាចមិនមានលុយដើរលេងជាមួយគេ យើងក៏ត្រូវគេសង្ស័យ តាមនដាន ហើយបង្កើតជាភាពស្មុគស្មាញ ធុញទ្រាន់ នឹងជម្លោះ ក៏ចាប់ផ្ដើម សាកខិលខូចមានស្រី មានមិត្តភក្តិ ដើម្បីកាត់បន្ថយ ជម្លោះ ឬការនៅក្បែរគ្នា ប៉ុន្តែមិនមែន គេដឹងថាយើងធ្វើបែបនេះ ដើម្បីកុំឲ្យឈ្លោះគ្នាឯណា តែបែរជាធ្វើឲ្យគេ សង្ស័យថាយើងប្លែក ចេះខិលខូច កាន់តែរករឿងយើង បណ្ដាលឲ្យយើងចេះ កុហក កុំឲ្យគេខឹង។
នេះហើយជាបញ្ហាដែលផ្ដើមមកពីការស្វីតខ្លាំងពេកតាំងពីដំបូង។ បើខ្សែកោងនៃស្នេហាផ្ដើមពីសូន្យលោតលឿនពេកដល់១០០ វាក៏ធ្លាក់លឿនមក០វិញដូចគ្នា។
វគ្គនេះសូមប៉ុណ្ណេះសិន! បើប្រិយមិត្តទាំងអស់ ចាប់អារម្មណ៍សូមចុចLIKE SHARE និងCOMMENTពីចំណាប់អារម្មណ៍ ហើយនៅវគ្គក្រោយ ខ្ញុំនឹងបង្ហាញដំបូន្មានបន្ថែមក្នុងចំណុច៖
- ការស្រឡាញ់ជ្រុលពេក ក្លាយជាភាពជ្រេញដោយមិនដឹងខ្លួន
- ម្ដងយើងម្ដងគេ
- ដៃគូយើងដូចជាកូនសិស្ស
- [នៅមានច្រើនទៀត]
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត

ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

ជិះរថភ្លើងតូចដើម្បីទស្សនាគំនូរវាលស្រែ3D

ជឿទេថា មនុស្សប្រុសចេះតែងខ្លួននៅពេលចាប់ផ្ដើមមានស្នេហា មនុស្សស្រីចេះតែងខ្លួននៅពេលឈឺចាប់បែកបាក់ស្នេហា

យោបល់ទាំងអស់ (0)