បង្ហោះផ្សាយ

ខ្មែរ

Ma Chanpanha

· 2020-07-03

ចែកសង្សារ ឬប្រពន្ធ យើងឲ្យគេខ្លះទៅ

#រឿងនិទាន និងប្រលោមលោក# #ប្តីប្រពន្ធ# #បើកចិត្ត# #កម្សាន្ត# #សេរីភាព#

17071

«វាមិនដែរ អីក៏ចិត្តល្អម្ល៉េះអ្ហា៎!?»

«ចែកម្នាក់ឯងទៅ ខ្ញុំមិនចែកទេ!»។-ល-។

ប្រធានបទខាងលើ ច្បាស់ណាស់ នឹងមានគេឆ្ងល់ មានគេជេរ មានគេរករឿងច្រើន ប៉ុន្តែមុននឹងរករឿងខ្ញុំ សូមស្ដាប់ការបកស្រាយបន្តិច លើបញ្ហានេះ។

ប្រិយមិត្តប្រាកដជាធ្លាប់លឺហើយ បទចម្រៀង «ពីរនាក់បានហើយ»! ឬ«ផែនដីមួយមនុស្សពីរនាក់» ដែលធ្លាប់ល្បីល្បាញកន្លងមក ប៉ុន្តែគ្មានអ្នកណា ទៅអាចរស់បែបនេះដូចបទចម្រៀងបានទេ ឬអាចនិយាយបានថាទាល់តែចាប់ដៃគ្នាទៅរស់នៅឋានព្រះអង្គារ ដែលElon Muskត្រៀមជញ្ជូនអ្នកមានលុយទៅនៅ។ ទៅវាចេះតែបាន រស់វាចេះតែកើតហើយ ប៉ុន្តែវាបានត្រឹមតែនៅក្នុងបទចម្រៀង ឬរឿងនិទានដែលមនុស្សជឿតៗគ្នាប៉ុណ្ណោះ ឯការពិត អ្នកនិពន្ធ គ្រាន់តែចង់ប្រៀបធៀបដូចពាក្យចាស់មួយនិយាយថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង!» ឬ«រឿងពីរនាក់ មានតែពីរនាក់ដឹង» ប៉ុណ្ណោះ មិនអាចអ្នកណាទៅរស់នៅតែពីរនាក់កើតទេ។

ទេ។ បើនិយាយឲ្យមែនទែនទៅ យើងត្រូវមានដែនកំណត់របស់យើងក្នុងការផ្ដល់សិទ្ធិសេរីភាពដល់ដៃគូយើង។ កុំឲ្យបើកភ្នែកមក ឃើញតែយើង សួរតែយើង រកតែរឿងយើង។ តើមានពេលឯណានឹកគ្នា បើជួបគ្នា២៤ម៉ោងទៅហើយនោះ? ចុះមានពេលឯណា បារម្ភពីគ្នា បើឃើញមុខគ្នារហូតហើយនោះ?

នៅវគ្គមុនដែលជាវគ្គទី២ នៃដំបូន្មានរបស់ខ្ញុំ ខ្ញុំបានលើកយកចំណុច«ការស្រឡាញ់ជ្រុលពេក ក្លាយជាភាពជ្រេញដោយមិនដឹងខ្លួន» យកមកបកស្រាយក្នុងប្រធានបទ «ចង់រក្សាស្នេហាបានយូរកុំស្រឡាញ់គ្នាពេក»។ ក្នុងវគ្គនេះ ខ្ញុំសូមលើកយកមួយមេរៀនទៀតមានឈ្មោះថា «ម្ដងយើងម្ដងគេ»។

  • ម្ដងយើងម្ដងគេ៖

ដូចដែលធ្លាប់និយាយអ៊ីចឹងថា ស្នេហាពិតប្រាកដង មិនអាចរស់នៅតែពីរនាក់ដូចរឿងព្រេងនិទាន ឬពាក្យនិយាយបានទេ ពោលគឺ ត្រូវដឹងថា យើងរស់នៅជាមួយអ្នកដទៃជុំវិញខ្លួនយើងដែរ។ ដូច្នេះ បើកាលណា យើងមិនមានជំនឿទៅលើគ្នាទៅវិញទៅមកហើយ យើងច្បាស់ជាភ័យព្រួយគ្រប់ពេល បារម្ភឥតល្ហែរ ខ្លាចគេ ទៅមានអ្នកនេះអ្នកនោះចោល រហូតក្លាយជាអារម្មណ៍ហួងហែង អត្មានិយម ក៏ប៉ុន្តែ ប្រសិនបើយើងចេះដកឃ្លា ទុកពេលឲ្យដៃគូ មានពេលវេលាគេផ្ទាល់ខ្លួន ម្ដងនៅជិតយើង ម្ដងនៅក្បែរអ្នកដទៃ ដោយទំនុកចិត្ត នោះទំនាក់ទំនងរបស់យើង ក៏មិនមានពាក្យថា អត្មានិយមដែរ ដូចពាក្យចាស់ពោលថា «បើអ្នកស្រឡាញ់ផ្កា អ្នកមិនត្រូវដកវាយកមកតាំងដោយសារតែចង់ស្អាតខ្លួនឯងនោះទេ»។

«ចែកសង្សារ ឬប្រពន្ធយើងឲ្យគេខ្លះទៅ» ក្នុងន័យ ខ្ញុំចង់ឲ្យប្រិយមិត្តចេះដកឃ្លាខ្លះសម្រាប់ទុកចន្លោះឲ្យដៃគូយើងដកដង្ហើម ផ្ដើមសេចក្ដី ផ្ដល់ការគិតជាថ្មី ដល់ខ្លួនគេ រាល់ពេលគេប្រព្រឹត្តកំហុស ឬអ្វីក៏ដោយ ម្ដងៗខ្លះ កុំឲ្យចេះតែធ្វើនេះត្រូវសួរ ធ្វើនេះត្រូវដឹង ធ្វើនោះមិនបាន។ ដល់តែក្លាយទៅជាទម្លាប់ ពេលបាត់គេ ពេលគេប្លែក យើងខ្លួនយើងចាប់ផ្ដើមភ័យទៅទៀត។

មនុស្សយើង អ្នកណាក៏ចង់មានសេរីភាព ផ្ទាល់ខ្លួនដែរ តែសេរីភាពទាំងនោះ ត្រូវមានដែនកំណត់ឲ្យបានត្រឹមត្រូវ ទើបជីវិតយើងមានសុភមង្គល។ ឧ.ថា យើងចង់មានសេរីភាព ទាក់ទងអ្នកនេះអ្នកនោះតាមចិត្ត តែយើងចង់មានមនុស្សស្រឡាញ់យើងស្មោះ។ សួរថាទៅរួចទេ ច្បាស់ណាស់ គឺមិនអាចទេ។

ចែកគេខ្លះ ខ្ញុំក៏ចង់សំដៅលើការចែករំលែកឲ្យគេទៅជាមួយមិត្តភក្តិគេខ្លះ បងប្អូនគេខ្លះ ដៃគូការងារគេខ្លះ ។ល។ ខ្លះទៅ ព្រោះឲ្យគេមានពេលគេខ្លះ ស្គាល់រសជាតិជីវិតបែបមិត្តភក្តិ បែបគ្រួសារ បែបការងារគេខ្លះទៅ ទើបមិនងាយមានរឿងឈ្លោះប្រកែកដែលកើតចេញពីការហួងហែងខឹងគ្នា ប្រច័ណ្ឌគ្នា។ នៅបរទេស ឬនៅជាមួយមនុស្សដែលបើកចិត្តទូលាយ ការរស់នៅ មានសេរីភាព មិនមែនធ្វើឲ្យគេចេះខូច ខូចតាមចិត្តទេ តែបែរជាធ្វើឲ្យគេកក់ក្ដៅ ពេលរស់នៅជាមួយយើង ពេលមានឬគ្មានយើង ក៏គេនឹករលឹកដល់សេចក្ដីល្អ ការបើកចិត្ត ឬភាពស្មោះត្រង់របស់យើងទៅកាន់គេដែរ។ បើយើងស្រួលបែបនេះ ទៅណាមកណាក៏បានហើយនោះ គេក៏មិនហ៊ានប្រថុយទៅរកអ្នកណាផ្សេងដែលមិនបើកចិត្តឲ្យគេទូលាយដែរ ហើយក៏ពិបាករកអ្នកដែលបើកចិត្តទូលាយ ហើយស្មោះត្រង់ដែរ ដូច្នេះ បើគេទៅចោល ឬក្បត់យើង ឲ្យគេក្បត់ទៅចុះ ព្រោះតម្លៃយើង គឺយើងគោរពខ្លួនឯង និងជឿជាក់គេនេះហើយ ដែលធ្វើឲ្យយើងជាអ្នកមានសុភមង្គល។

ដូច្នេះហើយ ពេលយើងចង់ឲ្យនរណាម្នាក់ស្មោះត្រង់ និងស្រឡាញ់យើងចេញពីចិត្ត អស់ពីពោះ យើងត្រូវបង្រៀនគេ ទុកពេលឲ្យគេ ផ្ដល់សេរីភាពឲ្យគិតពិចារណា  ថែរក្សាភាពស្មោះត្រង់របស់យើង ព្រោះបើគេប្រុងក្បត់ឬប្រុងចាកចេញពីយើងហើយ ទោះខំដល់ស្លាប់ទៀត ក៏គេនៅតែចាកចេញដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវបណ្ដោយឲ្យគេធ្វើអ្វីដោយមិនបានពិភាក្សាឬសួរនាំគ្នាដែរ។ នៅវគ្គក្រោយ គឺជាវគ្គចុងក្រោយនៃដំបូន្មានរបស់សង្សារចាស់។

បើពេញចិត្ត សូមLIKE SHARE ឬComment ខាងក្រោម។ នៅវគ្គក្រោយខ្ញុំនឹងលើកយកចំណុចពិសេសគឺ៖ ដៃគូយើងដូចជាសត្វចិញ្ចឹម។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (52)

នាយ ខុង

· 2021-03-18

Okay

មិត្ត352410434

· 2020-07-17

hi

MOMPISEY

· 2020-07-17

😁😁

Jismani

· 2020-07-17

hi

Lapanhagaming

· 2020-07-16

ជួយLike គ្នាម្នាក់ម្ដងទៅ ខ្ញុំLikeអ្នក អ្នកLikeខ្ញុំ យើងជួយគ្នាទៅវិញទៅមក 😻✌️

Yati

· 2020-07-12

hi

ID76991032

· 2020-07-12

🤣🤣🤣🤣🤣

Ah Lier

· 2020-07-12

😍

pha chan PL3344

· 2020-07-12

hi

មិត្ត774618104

· 2020-07-12

🤗🤗🤗🤗🤗

មិត្ត300430794

· 2020-07-12

😍😍👍👍

Som Sru

· 2020-07-12

🤔🤔😍😍😍

ស្អប់ចរឹក

· 2020-07-11

😳😳😳😳😳

Sokmeng In

· 2020-07-11

ដូចជាអត់សុីមេត្រីគ្នាសោះ😅😍😍

eannaven

· 2020-07-11

err...no

  • 1
  • 2
  • 3
  • 4
ទៅកាន់