SaroeunPheara

· 2020-07-20

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួនម្នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

#COVID-19# #សុខភាព# #អ្នក​ជំងឹ# #ជំងឺ#

668

នៅថ្ងៃចន្ទនេះ​រដ្ឋាភិបាលថៃ​បានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ១៩​ចំនួនម្នាក់ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបក្នុងប្រទេសចំនួន ៣ ២៥០នាក់។

អ្នក​ជំងឹថ្មីគឺជាបុរសជនជាតិថៃអាយុ ៥២ឆ្នាំ ​ធ្វើការជាជាងអគ្គិសនីនៅប្រទេសសិង្ហបុរី។ ​រូបគេបានវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី៦ ខែកក្កដា ​និងទទួលលទ្ធផលតេស្ត​​វិជ្ជមានកាលពីថ្ងៃសុក្រ។

គិតមកដល់ថ្ងៃនេះប្រទេសថៃនៅមានអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន​ ៩៦នាក់​ ហើយអ្នកស្លាប់នៅរក្សាចំនួន​ ៥៨នាក់ដដែល៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស