
កម្ពុជា ដែនដីសុវណ្ណភូមិ
· 2020-07-24
'' ប្រាសាទទទឹងថ្ងៃ '' ហ៊ុមព័ទ្ធដោយឫស្សីខុសប្លែកពីប្រាសាទដទៃ
#ប្រាសាទទទឹងថ្ងៃ# #ដើរលេង# #ខេត្តសៀមរាប# #ដើរលេងស្រុកខ្មែរ# #ថ្មភក់#
16699
ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅស.វ ទី ១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។
អាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឲ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។
គួរឲ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានទេសចរទៅដល់ទេ ទាំងទេសចរជាតិ និងអន្តរជាតិ។
សម្រាប់គូស្នេហ៍ដែលចង់ថតរូបមុនអាពាហ៍ពិពាហ៍ ប្រសិនបើអាច គួរតែទៅថតរូបនៅទីនោះព្រោះមានប្លង់ស្អាតៗ ហើយវាក៏បានរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)