
អានប្រលោមលោក
· 2020-08-08
ទាំងនេះសុទ្ធតែជារបស់ដែលធំៗបំផុតលើលោក
10142
ពិភពលោកយើងពោរពេញទៅដោយរឿងចាប់អារម្មណ៏ជាច្រើន។ តើអ្នកដឹងទេថាមានអ្វីខ្លះដែលធំៗបំផុតលើលោក? អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នក៖
១. ផ្កាយដែលធំជាងគេក្នុងប្រព័ន្ធសូឡា៖វាគឺជាភពដែលមានចម្ងាយទី ៥ និងធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ។ អង្កត់ផ្ចិតរបស់វាគឺ ១៤២.៩៨៤ គីឡូម៉ែត្រឬធំជាងផែនដី ១១.២០៩ ដងហើយសីតុណ្ហភាពរបស់ផ្កាយគឺ -១៤៥ អង្សាសេ។
នេះជារូបភាពប្រៀបធៀបរវាងផែនដីនិងភពព្រហស្បតិ៍
២. នេះជាថនិកសត្វដែលធំបំផុត៖គឺជាត្រីបាឡែនពណ៌ខៀវ ពួកវាមានប្រវែងពី ២៥ ទៅ ២៦ ម៉ែត្រនិងមានទម្ងន់ពី ១០០ ទៅ ១២០ តោន។
៣. កោះដែលធំជាងគេលើពិភពលោក៖គឺជាកោះហ្គ្រីនលែនវាមានទីតាំងនៅមហាសមុទ្រអាកទិក។ វាមានផ្ទៃដីប្រមាណ ២.១៧៥.៩០០ គីឡូម៉ែត្រក្រឡា។ គឺជាទឹកដីនៃប្រទេសដាណឺម៉ាក។
៤. ដើមឈើដែលធំបំផុតលើពិភពលោក៖Sequioa គឺជាដើមឈើធំជាងគេបំផុតនៅលើពិភពលោក។វាមានកម្ពស់ ១២ ម៉ែត្រវាមានទម្ងន់ជាង ៦០០០ តោននិងមានអាយុកាលវែង ៣.២០០ ឆ្នាំ។
៥. បឹងធំជាងគេលើផែនដី៖សមុទ្រកាសព្យែនគឺជាសមុទ្របិទជិតដែលមានទាំងមហាសមុទ្រនិងបឹង។ វាស្ថិតនៅចន្លោះអាស៊ីនិងអឺរ៉ុប។ មានផ្ទៃដីប្រមាណ ៣៧១,០០០ គីឡូម៉ែត្រក្រឡានិងចំណុចជ្រៅបំផុតប្រហែល ៩៨០ ម៉ែត្រ
ទឹកនៅសមុទ្រកាសព្យែនមិនមែនជាទឹកសាបទេ។ ប៉ុន្តែវាមានផ្ទុកអំបិលប្រហែល ១,២% ដែលជាអំបិលមួយភាគបីនៃទឹកប្រៃ។
៦. សត្វមំសាសីដែលធំជាងគេលើផែនដី៖គឺជាសត្វខ្លាឃ្មុំតំបន់ប៉ូលវាមានទំហំជាង ៣ ម៉ែត្រទម្ងន់ ៣៥០-៦៨០ គីឡូក្រាមនិងអាយុកាលមធ្យម ៣០ ឆ្នាំ។
៧. បក្សី៖សត្វអូទ្រីសគឺជាបក្សីដែលធំជាងគេលើផែនដីវាមានដើមកំណើតនៅទ្វីបអាហ្វ្រិកវាមានកំពស់ប្រហែល ២ - ២,៥ ម៉ែត្រទំងន់ប្រហែល ១៦០ គីឡូក្រាមនិងអាចរស់បានរហូតដល់ ៦៥ - ៧៥ ឆ្នាំ។
៨. ភ្នំភ្លើង៖ភ្នំភ្លើង Llullaillaco គឺជាភ្នំភ្លើងសកម្មវាមានទីតាំងនៅជួរភ្នំ Andes ជិតព្រំដែនអាហ្សង់ទីនជាមួយឈីលី។ ហើយត្រូវបានគេចាត់ទុកថាជាភ្នំភ្លើងធំជាងគេបំផុតនៅលើពិភពលោក។
៩. ត្រីឆ្លាម៖Plankton ជាត្រីឆ្លាមដែលធំបំផុតក្នុងមហាសមុទ្រ។ វាមានប្រវែង១២,៦៥ ម៉ែត្រនិងមានទម្ងន់ ២១.៥ តោន។ ពួកវារស់នៅលើផែនដីអស់រយៈពេលជាង ៦០ លានឆ្នាំមកហើយ៕ ប្រែសម្រួល៖ ឡាវែនដឺរ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?

ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង

ថៃព្រមានប្រជាជនខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្ននិងថែរក្សាសុខភាព ខណៈអាកាសធាតុក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់

កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត

យោបល់ទាំងអស់ (0)