
អានប្រលោមលោក
· 2020-10-03
ការពិតនៅពីក្រោយគ្រោងឆ្អឹងដែលគេរកឃើញនិងគិតថាជាមនុស្សតូចដុះស្លាប (Fairy)
5533
មនុស្សដុះស្លាប មានមាឌតូចៗដែលអ្នកប្រាកដជាធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្តគំនូរជីវចលផ្សេងៗរបស់ Disney ដូចជា Tinkerbell ជាដើម។ពេលនេះគ្រោងឆ្អឹងអាថ៌កំបាំងនៃមនុស្សតូចៗដុះស្លាបទាំងនេះត្រូវបានគេរកឃើញនៅបន្ទប់ក្រោមដីនៅទីក្រុងឡុង។ ចង់ដឹងថាយ៉ាងណាមកអានអត្ថបទខាងក្រោមនេះ៖
ផ្ទះមួយខ្នងនៅទីក្រុងឡុងដែលពីមុនធ្លាប់ជាមណ្ឌលកុមារកំព្រាមួយ។ ផ្ទះមណ្ឌលកុមារកំព្រាមួយនេះដើមឡើយគឺជាផ្ទះរបស់ Merrylin ដែលគាត់បានបរិច្ចាគសម្រាប់ធ្វើមណ្ឌលកុមារកំព្រាប៉ុន្តែគ្មានអ្នកណាដឹងទេថាផ្ទះនោះគឺមានបន្ទប់អាថ៌កំបាំងមួយនៅក្រោមដី។ហើយនៅពេលដែលផ្ទះនោះចាស់ទ្រុឌទ្រោមដួលរលំទៅគេក៏បានរកឃើញច្រកទ្វារទៅកាន់បន្ទប់ក្រោមដីនោះ។
នៅខាងក្នុងនោះពួកគេបានរកឃើញគ្រោងឆ្អឹងរបស់សត្វចម្លែកជាង ៥០០០ គ្រោងឆ្អឹងដែលមានរូបរាងដូចជានៅក្នុងព្រេងនិទាន។
គេនិយាយថា Merrylin បានធ្វើដំណើរជុំវិញពិភពលោកជាមួយឪពុករបស់គាត់ដែលជាអ្នកសិក្សាអំពីសត្វចំលែកដែលប្រហែលជាមិនធ្លាប់មាន។ បន្ទាប់ពីមរណភាពរបស់ឪពុកគាត់អ្វីទាំងអស់ដែលស្រាវជ្រាវរួមគ្នាត្រូវបានធ្លាក់លើគាត់។ គាត់ថែមទាំងមានសាកសពនៃបិសាចជញ្ជក់ឈាមនៅក្នុងការប្រមូលដ៏អស្ចារ្យនេះទៀតផង។
ប្រសិនបើត្រលប់ទៅទសវត្សឆ្នាំ ១៨០០ វិញអ្នកប្រហែលជាជឿជាក់ថាទាំងនេះគឺពិតជាអដ្ឋិធាតុពិតប្រាកដរបស់សត្វចម្លែកទាំងនោះជាមិនខាន។ វាដូចជាសត្វវេទមន្តដែលចេញពីក្នុងរឿង Harry Portter ។ការពិតទៅទាំងនេះគឺសុទ្ធតែជាស្នាដៃសិល្បៈនៃការកែច្នៃរបស់ Merrylin ប៉ុណ្ណោះដែលស្ទើរតែឲ្យមនុស្សគ្រប់គ្នាយល់ច្រលំថាជាគ្រោងឆ្អឹងសត្វវេទមន្តពិតៗអ៊ីចឹង។
បើមិនប្រាប់ការពិត តើអ្នកជឿថាសត្វវេទមន្តទាំងនេះធ្លាប់មានលើលោកយើងនេះដែរទេ?៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងមហាកំផែងប្រទេសចិនឬ The Great Wall of China

ការរកឃើញនៃ យក្សក្បាល២ នៅឆ្នាំ ១៦៧៣ ដែលអាចជាភស្ដុតាងថាពិភពលោកយើងធ្លាប់មានយក្ស

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្លែកៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសំណាងដែលកើតក្នុងសម័យនេះ

ក្នុងចំណោមផ្លូវ ៣ នេះតើផ្លូវមួយណាដែលអ្នករើសវានឹងបង្ហាញពីអ្នក

យោបល់ទាំងអស់ (0)