
lek
· 2019-01-07
អាកាសយានិកអាមេរិកជាង៦ម៉ឺននាក់ផ្ញើលិខិតទៅកាន់ លោកត្រាំ អំពាវនាវឲ្យដំណើរការរដ្ឋាភិបាលឡើងវិញ
13
ក្រុមអាកាសយានិកជាង៦ម៉ឺននាក់ បានសរសេរលិខិត ផ្ញើទៅកាន់ប្រធានាធិបតី ដូណាល ត្រាំ ស្នើឲ្យលោក បញ្ឈប់ការបិទទ្វារ រដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ដែនអាកាស ។
ប្រធានាធិបតីអាមេរិក ដូណាល ត្រាំបានបិទទ្វាររដ្ឋាភិបាល មួយផ្នែក តាំងពីខែធ្នូឆ្នាំ ២០១៨មកទល់ពេលនេះ នៅមិនទាន់ដំណើរការឡើងវិញនៅឡើយ ដោយសារតែមិនចុះសម្រុងនឹងគ្នា ជុំវិញប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់មិចស៊ីកូ ។
សមាគម អាកាសយានឹក Air line Pilots Association international (ALPA)តំណាងឲ្យក្រុមអាកាសយានឹកជាង៦មឺននាក់ មកពីក្រុមហ៊ុនអាកាសចរណ៍នានាក្នុងទឹកដីអាមេរិកដែលមាន ក្រុមហ៊ុន United, Jet Blue, Delta, Fedex, Virgin America ... បានសរសេរលិខិតទៅកាន់លោកត្រាំ ។
នៅក្នុងសារលិខិតប្រធាន ALPA បានស្នើរឲ្យរដ្ឋាភិបាលបញ្ចប់ការបិទទ្វាជាបន្ទាន់ ។ ក្រុម ALPA បានបញ្ជាក់ថា ការបិទទ្វារដ្ឋាភិបាល បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សន្តិសុខ សុវត្ថភាព អាកាសចរណ៍ ។ សមាគមន៍ ALPA សង្ឃឹមថា លោកត្រាំនិងដោះស្រាយឲ្យបានឆាប់បំផុត។
ការបិទទ្វារដ្ឋាភីបាល បានធ្វើឲ្យ ការត្រួតពិនិត្យសន្តិសុខ សុវត្ថភាពចរាចរណ៍ជើងហោះហើរ កាត់បន្ថយ ។ លើលពីនេះទៅទៀតបុគ្គលិកធ្វើការអត់មានប្រាក់ខែ ដោយសារតែរដ្ឋាភិបាល បានបិទទ្វា។
សារព័ត៌មាន CNN បានផ្សាយថា នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennerdy ក្នុងទីក្រុងញ៉ូវយ៉ក មានបុគ្គលិក១៧០នាក់ សុំច្បាប់សម្រាក់ ដោយសារមានជម្ងឺ ធ្វើឲ្យបុគ្គលិកផ្សេងទៀតត្រូវធ្វើការ ថែមម៉ោង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

ធ្វើជាមនុស្ស បើមិនចង់មានសម្ពាធ ត្រូវរៀនសូត្រពីចំណុចសំខាន់ទាំង៣នេ

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់