
SaroeunPheara
· 2020-09-13
ក្លិប Verona បានខ្ចីជើងខ្សែបម្រើ Benassi ពីក្លិប Fiorentina មួយរដូវកាល
#Marco Benassi# #កីឡា# #Verona# #ខ្សែបម្រើ# #បាល់ទាត់អន្តរជាតិ#
2901
ក្លិប Hellas Verona បានចុះហត្ថលេខាយកខ្សែបម្រើ Marco Benassi ពីក្លិប Fiorentina ដោយចុះកុងត្រារយៈពេលមួយឆ្នាំ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ។
ខ្សែបម្រើវ័យ ២៦ ឆ្នាំខាងលើបានបង្ហាញខ្លួនចំនួន ១៨ ប្រកួត នៅក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន។ រូបគេបានផ្លាស់មក Fiorentina ជាង ៣ រដូវកាលមកហើយ ក្រោយផ្ទេរចេញពី Torino កាលពីឆ្នាំ២០១៧ ហើយបានបង្ហាញខ្លួនសរុបចំនួន ៨៥ ប្រកួត ទាត់បញ្ចូលទី ១៣ គ្រាប់ផងដែរ។
ក្លិប Fiorentina បានសរសេរនៅក្នុងសេចក្តីប្រកាសមួយថា "Hellas Verona FC ឈានដល់ការចុះហត្ថលេខាខ្ចីជើងខ្សែបម្រើ Marco Benassi មួយរដូវកាល ហើយក៏អាចមានជម្រើសផ្តាច់កុងត្រាផងដែរនៅថ្ងៃអនាគត”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សែនស្លុតចិត្ត! ក្រុមរាំម្នាក់របស់ កញ្ញា លាង សុផាឡែន សម្រចគិតខ្លីបញ្ចប់ជីវិត ដោយសារតែជំងឺ Depression

តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព

៥ យ៉ាងនេះមិនបាច់សន្សំទុកច្រើនពេកទេ ព្រោះកាន់តែសន្សំ គ្រោះកាន់តែច្រើន

វិធីកែប្រែស្បែកស្រអាប់ ជាស្រស់ថ្លា ដោយសារវិធីងាយៗ

យោបល់ទាំងអស់ (0)