
SaroeunPheara
· 2020-09-13
ថ្ងៃអាទិត្យនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៧នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ
#COVID-19# #អ្នកស្លាប់# #អ្នកជំងឺ# #សុខភាព# #ជំងឺ#
4289
នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ នាំឱ្យអ្នកជំងឺសរុបក្នុងប្រទេសកើនដល់ ៣ ៤៧៣ នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានប្រកាសថា អ្នកជំងឺថ្មីទី ១ គឺជាបុរសជនជាតិថៃ អាយុ ៤៩ ឆ្នាំត្រឡប់មកពីប្រទេសបារ៉ែនកាលពីថ្ងៃទី ៣០ ខែសីហា និងធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃសុក្រ។ អ្នកជំងឺថ្មីទី ២ គឺជាជនជាតិថៃអាយុ ៣៩ ឆ្នាំត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ៦ ខែកញ្ញា និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃសុក្រ។ អ្នកជំងឺថ្មីទី ៣ និងទី ៤ គឺជាស្ត្រីជនជាតិថៃអាយុ ២៧ ឆ្នាំ និងបុរសអាយុ ៣៣ ឆ្នាំត្រឡប់មកពីប្រទេសអូស្ត្រាលីនិងធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។ អ្នកជំងឺថ្មី ៣ នាក់ចុងក្រោយគឺជាស្ត្រីជនជាតិឥណ្ឌាម្នាក់អាយុ ៤៧ ឆ្នាំ និងបុរសឥណ្ឌា ២ នាក់អាយុ ៤៧ និង ៤៨ ឆ្នាំ បានធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃសុក្រ។
លើសពីនេះប្រធានការិយាល័យសុខាភិបាលខេត្ដ Buri Ram បានថ្លែងកាលពីព្រឹកថ្ងៃអាទិត្យថា កីឡាករនិងបុគ្គលិករបស់ក្លិប Buriram United ចំនួន ៤២ នាក់ កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីពួកគេបានត្រឡប់មកពីកន្លែងហ្វឹកហាត់របស់ក្លិបនៅខេត្ត Samut Prakan កាលពីថ្ងៃសៅរ៍ ដើម្បីការពារការឆ្លងមេរោគកូវីដ១៩៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហាមដាច់ខាត ម្តាយឪពុកមិនគួរយករឿងរបស់កូនទាំង៣យ៉ាងនេះទៅនិយាយប្រាប់អ្នកដទៃ

៥ យ៉ាងនេះ ស្ត្រីត្រូវនៅស្ងៀម ដើម្បីសន្សំគុណធម៌ និងបានសេចក្តីសុខក្នុងជីវិត

បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (0)