
Gym Trainer
· 2020-09-14
យ៉ូហ្គា ៧ ក្បាច់សម្រាប់អ្នកដែលចង់បានដើមទ្រូងធំតឹងណែនស្អាត
#ក្បាច់ហាត់ប្រាណ# #យ៉ូហ្គា# #ដើមទ្រូង# #ហាត់ប្រាណ# #សុខភាព#
1489
ថ្ងៃនេះយើងនឹងប្រាប់អ្នកពីការហាត់យ៉ូហ្គាវិញម្តង។
សម្រាប់អ្នកដែលចង់បានដើមទ្រូងធំតឹងណែនស្អាត ងាកមកហាត់យ៉ូហ្គាប៉ុន្មានក្បាច់នេះវិញម្តងធានាថាមានប្រសិទ្ធភាពខ្ពស់បំផុតស្ទើរមិនគួរឲ្យជឿ។
១. ក្បាច់ប្រយុទ្ធ៖
ឈរត្រង់ខ្លួន ដៃលាត្រង់ កន្ធែកជើងបន្តិចរួចធ្វើចលនាបន្ទន់ជង្គង់ទៅមកៗ។ ធ្វើបែបនេះពី ៧-១០ដង។
២. ក្បាច់ត្រីកោណ៖
ឈរត្រង់ខ្លួន ដៃលាត្រង់ ជើងកន្ធែកបន្តិចរួចហើយពត់ដៃចុះក្រោម។ ធ្វើបែបនេះ ១០-១៥ដង។
៣. ក្បាច់ពស់៖
ដេកផ្កាប់នៅលើផ្ទៃរាប លើកក្បាលរបស់អ្នកឡើងព្រមទាំងខ្នង ដកដង្ហើមចេញចូលយឺតៗពេលងើបក្បាលឡើងម្តងៗ។ ធ្វើបែបនេះដដែលៗ ១០-១៥ ដង។
៤. ក្បាច់ធ្នូ៖
ដេកលើផ្ទៃរាប យកដៃកាន់កជើងរបស់អ្នករួចហើយពត់ឡើងទៅលើ។ ព្យាយាមធ្វើបែបនេះឲ្យបាន ៣០វិនាទី។
៥. ក្បាច់កង់៖
ក្រឡាប់ខ្លួនដោយយកបាតដៃនិងចុងជើងទ្រទម្ងន់ខ្លួន។ ព្យាយាមរក្សាលំនឹងបែបនេះឲ្យបាន ៣០វិនាទី។
៦. ក្បាច់ទ្រក្បាល៖
យកដៃនិងក្បាលដាក់ចុះក្រោមទ្រទម្ងន់ខ្លួនរួចលើកជើងឡើងទៅលើ។ ព្យាយាមរក្សាលំនឹងបែបនេះឲ្យបានពី ៣០ វិនាទី - ២ នាទីអាស្រ័យទៅតាមសមត្ថភាពរបស់អ្នក។
៧. ក្បាច់អូដ្ឋ៖
បញ្ឈរជង្គង់របស់អ្នក រួចបត់ខ្លួនថយក្រោយប៉ះជាមួយបាតជើងរបស់អ្នក។ ធ្វើបែបនេះរយៈពេល ៣០ វិនាទី៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

ស្ត្រីហ៊ានរៀបការជាមួយស្វាមី ភាគច្រើនមើលលើចំណុចសំខាន់ទាំង៣នេះ

ចូលរួមរំលែកទុក្ខ! តារាTikTok កញ្ញា ម៉ាក់ល័ក្ខ ជួបទុក្ខធំដោយម្ដាយជាទីស្រឡាញ់បានទទួលមរណភាព

ក្រសួងពាណិជ្ជកម្មប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា

យោបល់ទាំងអស់ (0)