បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-14

ថ្ងៃចន្ទនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ២នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

#COVID-19# #អ្នកស្លាប់# #អ្នកជំងឺ# #សុខភាព# #ជំងឺ#

5199

នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា​រដ្ឋាភិបាលថៃបានរាយការណ៍​ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួនពីរនាក់ ​​និងមិនមានអ្នកស្លាប់ថ្មីទេ។

មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩​ បានរាយការណ៍ថា អ្នកជំងឺថ្មីទី១ គឺជាបុរសជនជាតិថៃអាយុ ២៣ ឆ្នាំបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែកញ្ញានិងធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១២ ខែកញ្ញា​។ អ្នកជំងឺទី២ គឺជានិស្សិតស្រីអាយុ ២៩ ឆ្នាំបានត្រឡប់មកពីប្រទេសកាតានៅថ្ងៃទី ៧ ខែកញ្ញា ​និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី ១១ ខែកញ្ញា។ ​គិតមកដល់ថ្ងៃចន្ទនេះ ​ប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣ ៤៧៥ នាក់​ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣.៣១២ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៥ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។ ​

នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ២៩.១ លាននាក់ (កើនឡើង ២៤៤ ៨៥៧ នាក់ក្នុងរយៈពេល ២៤ ម៉ោង និងមាន ២១ លាននាក់បានជាសះស្បើយ) និងមានអ្នកស្លាប់សរុបចំនួន ៩២៨ ២៦៧ នាក់​។ ​​សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនបំផុតគឺ ៦.៧ លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ៤.៨៤ លាននាក់ និងប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ៤.៣ លាននាក់​។គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២៥ ​ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស