
SaroeunPheara
· 2020-09-14
បុរសម្នាក់ត្រូវឡានដឹកទំនិញមួយគ្រឿងបុក បណ្តាលឱ្យរងរបួសធ្ងន់នៅខេត្ត Chonburi
#Chonburi# #ឡានដឹកទំនិញ# #ជនរងគ្រោះ# #សង្គម# #តារាខ្មែរ#
3253
បុរសអាយុ ៤៤ ឆ្នាំម្នាក់ស្លៀកពាក់ជាទាហានត្រូវបានរថយន្ដមួយគ្រឿងបុកខណៈពេលកំពុងឆ្លងកាត់ផ្លូវក្នុងស្រុក Bo Thong។
ជនរងគ្រោះឈ្មោះ Sombat Boonphakdee អាយុ ៤៤ ឆ្នាំបានដើរឆ្លងកាត់ផ្លូវត្រង់ភ្លើងស្តុប Khlong Mai Sai នៅម៉ោង ៦ ល្ងាចថ្ងៃសៅរ៍ទី ១២ ខែកញ្ញា ឆ្នាំ ២០២០ ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះបានចតម៉ូតូម៉ាក Honda Wave របស់ខ្លួននៅលើចិញ្ចើមផ្លូវ ហើយបានដើរឆ្លងទៅផ្លូវម្ខាងទៀតដើម្បីទិញគុយទាវ ស្រាប់តែត្រូវឡានដឹកទំនិញកង់ ៦ បុកភ្លាមៗតែម្តង។ ជនរងគ្រោះមានរបួសធ្ងន់ធ្ងរជាច្រើនព្រមទាំងមានរបួសធ្ងន់ត្រង់ផ្នែកខាងឆ្វេងនៃលលាដ៍ក្បាល ហើយក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Bo Thong ទាំងសន្លប់ស្តូកស្តឹង។
លោក Nikorn Sisom អាយុ ៤៩ ឆ្នាំជាអ្នកបើកបរឡានដឹកទំនិញកង់ ៦ បានបញ្ជាក់ថា ជនរងគ្រោះរត់កាត់មុខរថយន្តរបស់គាត់ដោយមិនបានផ្តល់សញ្ញាអ្វីសោះ ហើយគាត់មិនអាចបញ្ឈប់ឡានបានភ្លាមៗនោះទេ ទោះបីជាគាត់ព្យាយាមចាប់ហ្រ្វាំងក៏ដោយ។ សាច់ញាតិជនរងគ្រោះបានប្រាប់សារព័ត៌មានថា ជនរងគ្រោះមិនមែនជាទាហានទេ ប៉ុន្តែគាត់ចូលចិត្តស្លៀកពាក់ដូចជាទាហាន ហើយបរិភោគគុយទាវរទេះជាប្រចាំនៅជិតស្តុប Khlong Mai Sai នេះ។ ពេលនេះ ជនរងគ្រោះកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ Bo Thong ដើម្បីទទួលការព្យាបាល៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)