
SaroeunPheara
· 2020-09-17
ថ្ងៃព្រហស្បតិ៍នេះ ថៃមិនមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ
#COVID-19# #អ្នកស្លាប់# #អ្នកឆ្លង# #សុខភាព# #ជំងឺ#
3429
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព មេរោគកូវីដ១៩បានមានប្រសាសន៍ថា ប្រទេសថៃមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៣ ៤៩០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ៣២៥ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៧ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។ ទន្ទឹមនឹងនេះអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ៣០.០៣ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩៤៥ ០៧២ នាក់។
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៦.៨៣ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ២០១ ៣៤៨ នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ៥.១១ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៨ ៣២៣ នាក់។ ប្រទេសប្រេស៊ីលជាប់លំដាប់លេខ ៣ ដែលមានអ្នកឆ្លងសរុបចំនួន ៤.៤២ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ១៣៤ ១៧៤ នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)