
SaroeunPheara
· 2020-09-17
ប៉ូលិសកំពុងស៊ើបអង្កេតករណីបាញ់សម្លាប់សមាជិកគ្រួសារទាំងអស់ចំនួន ៥ នាក់នៅទីក្រុងបាងកក
#ករណីបាញ់# #ទីក្រុងបាងកក# #សង្គម# #ព័ត៌មានសង្គម# #សមាជិកគ្រួសារ#
4253
ប៉ូលិសទីក្រុងបាងកកបានប្រទះឃើញសមាជិកគ្រួសារចំនួន ៥ នាក់រួមទាំងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់នៅខាងក្នុងផ្ទះមួយនៅព្រឹកនេះ។
ប៉ូលិសសង្ស័យថាឧប្បត្តិហេតុនេះគឺជាករណីឃាតកម្ម និងការធ្វើអត្តឃាតខ្លួនឯងតាមក្រោយ។ តាមប្រភពអ្នកជិតខាងបានឱ្យដឹងថា ពួកគេបានឮស្នូរកាំភ្លើងជាច្រើនគ្រាប់ចេញពីផ្ទះកើតហេតុ ហើយក្រោយមកពួកគេបានទូរសព្ទទៅប៉ូលិស។ មន្ត្រីនគរបាលប៉ុស្តិ Thun Khru បានប្រទះឃើញបុរស ៣ នាក់ ស្ត្រីម្នាក់ និងក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ដេកស្លាប់នៅលើឥដ្ឋក្នុងថ្លុកឈាម។ ក្នុងចំណោមជនរងគ្រោះទាំងអស់ គេឃើញបុរសម្នាក់មានកាំភ្លើងខ្លីនៅក្នុងដៃរបស់គាត់។
តាមប្រភពដដែលបានឱ្យដឹងថា ក្រុមគ្រួសាររងគ្រោះប្រកបរបរជួញដូរគ្រឿងបន្លាស់រថយន្ត ហើយជនរងគ្រោះដែលជាបុរសដេកស្លាប់ដោយមានកាំភ្លើងនៅក្នុងដៃគឺជាម្ចាស់ក្រុមហ៊ុន។ ប៉ូលិសនិយាយថា ករណីនេះនូវមិនទាន់អាចកំណត់មូលហេតុនៃការស្លាប់បានទេ។ ពេលនេះ មន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យមានករណីសម្លាប់នេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)