
SaroeunPheara
· 2020-09-18
ថ្ងៃសុក្រនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៧ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ
#រដ្ឋាភិបាលថៃ# #ជំងឺកូវីដ១៩# #សង្គម# #ព័ត៌មានសង្គម#
2870
ថ្ងៃសុក្រនេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃឆ្លងមេរោគកូវីដ១៩ចំនួន ៧ នាក់ដែលមកពីប្រទេសចំនួន ៤ ហើយក្នុងនោះមានម្នាក់ដែលធ្លាប់ជាអ្នកជំងឺកូវីដ១៩ពីមុន។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានមានប្រសាសន៍ថាអ្នកឆ្លងថ្មីទាំង ៧ នាក់មានជនជាតិថៃ ៥ នាក់និងជនបរទេស ២ នាក់ត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត បង់ក្លាដែស កាតា និងប្រទេសប៉ាគីស្ថាន។ អ្នកជំងឺថ្មី ៣ នាក់ដំបូងគឺជាជនជាតិថៃដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលក្នុងនោះមានក្មេងស្រី ២ នាក់ អាយុ ១៤ និង ៩ ឆ្នាំ និងបុរសម្នាក់អាយុ ៦១ ឆ្នាំ។ ពួកគេបានមកដល់ប្រទេសថៃនៅថ្ងៃទី ៥ ខែកញ្ញា ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក និងធ្វើតេស្តវិជ្ជមានកូវីដ១៩កាលពីថ្ងៃពុធ។
អ្នកជំងឺថ្មីទី ៤ គឺជាកម្មករភេទប្រុសអាយុ ៥០ ឆ្នាំបានមកដល់ប្រទេសថៃនៅថ្ងៃទី ៥ ខែកញ្ញា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ហើយធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ។ គួរបញ្ជាក់ផងដែរថា អ្នកជំងឺថ្មីទី ៤ ធ្លាប់ឆ្លងមេរោគកូវីដ១៩កាលពីខែកក្កដា និងបានជាសះស្បើយ ហើយនេះគឺជាការឆ្លងលើកទី ២។
អ្នកជំងឺថ្មីទី ៥ គឺជាពលករចំណាកស្រុកជនជាតិថៃត្រឡប់មកពីប្រទេសកាតាមានអាយុ ៤១ ឆ្នាំ បានមកដល់ប្រទេសថៃកាលពីថ្ងៃអាទិត្យ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្តឈុនបុរី ហើយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ។
អ្នកជំងឺថ្មីទី ៦ គឺជាបុរសជនជាតិបង់ក្លាដែសម្នាក់បានមកដល់ប្រទេសថៃនៅថ្ងៃទី ២ ខែកញ្ញា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុង ហើយធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារ។ អ្នកជំងឺថ្មីទី ៧ គឺជាក្មេងប្រុសជនជាតិប៉ាគីស្ថានអាយុ ១០ ឆ្នាំបានមកដល់ប្រទេសថៃកាលពីថ្ងៃអាទិត្យ និងបានធ្វើតេស្តវិជ្ជកាលពីថ្ងៃពុធ។
គិតមកដល់ថ្ងៃសុក្រនេះ ប្រទេសថៃមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៣ ៤៩៧ នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ៣២៨ នាក់និងបន្សល់ទុកអ្នកជំងឺចំនួន ១១១ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
មជ្ឈមណ្ឌល CCSA បានមានប្រសាសន៍ថា នៅទូទាំងពិភពលោកមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៣០.៣៥ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩៥០ ៥៤៥ នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៦.៨៧ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ២០២ ២១៣ នាក់។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១៣០ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (49)
មិត្ត565237096
· 2020-09-21
🙂🙂🙂🙂🙂
ID77028099
· 2020-09-20
មានអ្នកកើតថ្មីរហូត😔
មិត្ត340134798
· 2020-09-20
😮😮🤔😮😮
មិត្ត340134798
· 2020-09-20
🤔🤔🤔😮😮😮😮
pink235380275
· 2020-09-20
😮😮😮😮😮
kim sophen
· 2020-09-20
😐😐😐😐😐
ពៅ ចាន់ថា
· 2020-09-20
😐😐😐😐😐
ID1314028764008888
· 2020-09-20
😥😥😥
មិត្ត977659994
· 2020-09-20
😮😮😮
MINH RECORD
· 2020-09-20
👍👍
មិត្ត952715450
· 2020-09-19
😊😊
Sokhen Leng
· 2020-09-19
🤗🤗🤗🤗🤗😍😍😍😍😃😃😃😃
ព័ត៏មានទូទៅ
· 2020-09-19
🤔🤔🤔
Chansey Thorn
· 2020-09-19
😮😮😮😮😮
SreyKa2020
· 2020-09-19
😐😐😐😐
- 1
- 2
- 3
- 4
ទៅកាន់