
Gym Trainer
· 2020-09-19
ចលនាសាមញ្ញៗទាំង ១០ ដើម្បីទទួលបានចង្កេះតូចនិងក្បាលពោះរាបស្មើ
#ក្បាច់ហាត់ប្រាណ# #ហាត់ប្រាណ# #សុខភាព# #សម្រកក្បាលពោះ# #ចង្កេះ#
4179
ក្បាលពោះនិងចង្កេះគឺជាកន្លែងដែលទាក់ទាញបំផុតសម្រាប់នារី។ ចង្កេះដ៏សិចស៊ីគឺជាចង្កេះដែលរាបស្មើរនិងគ្មានសាច់យារធ្លាក់ឬសាច់ខ្លាញ់ឡើយ។
ហើយក្បាច់ហាត់ប្រាណខាងក្រោមនេះត្រូវបានជ្រើសរើសជាពិសេសដើម្បីបំពេញគោលដៅនេះ។
១. ក្បាច់លើកជើង៖
ដេកផ្ងារ លើកដៃនិងជើងឡើងត្រង់ទៅលើរួចព្យាយាមធ្វើឲ្យដៃប៉ះនឹងកជើង។ ធ្វើបែបនេះ ១០-១៥ដង។
២. ក្បាច់ដេកបង្វិលខ្លួន៖
ដេកហើយបញ្ឈរជង្គង់ឡើង បង្ហើបខ្នងបន្តិច ដៃលាទៅត្រង់រួចធ្វើចលនាបោះទៅឆ្វេងទៅស្តាំ។ ធ្វើបែបនេះ ១០-១៥ ដង។
៣. ចលនាពត់ខ្លួនជាមួយបាល់៖
ផ្អែកខ្លួនទៅចំហៀងលើបាល់ ដៃដាក់លើក្បាលខាងក្រោយរួចហើយពត់ខ្លួនទៅលើទៅក្រោម។ ធ្វើបែបនេះ ១០-១៥ដង។
៤. ចលនាផ្តេកខ្លួនជាមួយបាល់៖
ដៃដាក់លើក្បាលខាងក្រោយ អង្គុយលើបាល់រួចធ្វើចលនាផ្តេកខ្លួនលើបាល់ចុះឡើងៗ។ ធ្វើបែបនេះ ១០-១៥ដង។
៥. ក្បាច់ពត់ជើង៖
ផ្កាប់ខ្លួនដោយប្រើដៃនិងចុងជើងទ្រទម្ងន់ខ្លួនរួចហើយធ្វើចលនាដោយលើកជើងម្ខាងចុះឡើងៗ។ ធ្វើបែបនេះ ១០-១៥ដងហើយដូរទៅជើងម្ខាងធ្វើដូចគ្នា។
៦. ក្បាច់ជើងកន្ត្រៃ៖
ដេកផ្ងារដៃនិងខ្នងឲ្យត្រង់រួចធ្វើចលនាលើកជើងទាំងពីរចុះឡើងៗ។ ធ្វើបែបនេះ ១០-១៥ដង។
៧. ក្បាច់លើកខ្លួនបញ្ច្រាស៖
ដេកផ្ងារលើឥដ្ឋ ដៃដាក់ឲ្យត្រង់រួចហើយធ្វើចលនាលើកជើងឡើងរួចពត់ឡើងទាំងចង្កេះនិងខ្នងថែមទៀត។ ធ្វើបែបនេះ ១០-១៥ដង។
៨. ក្បាច់ពត់ខ្លួនចំហៀង៖
ឈរឲ្យត្រង់ខ្លួន លើកដៃម្ខាងត្រង់ឡើងទៅលើរួចពត់ទៅចំហៀង។ ធ្វើបែបនេះ ១០-១៥ដងហើយដូរទៅម្ខាងទៀតធ្វើដូចគ្នា។
៩. ក្បាច់លាតសន្ធឹងពោះ៖
ដេកផ្ងារ រួចហើយងើបខ្លួនឡើងពាក់កណ្តាល។ ធ្វើបែបនេះដោយនៅឲ្យស្ងៀមឲ្យបាន ១៥វិនាទីហើយធ្វើឲ្យបាន ៥ ដង។
១០. ក្បាច់រមួលខ្លួន៖
អង្គុយដោយបញ្ឈរជង្គង់ម្ខាងឡើងពេលពត់ខ្លួនមកម្ខាងម្តងៗ ត្រូវទុករយៈពេល ១០ វិនាទីរួចចាំដូរទៅម្ខាងទៀត។ ធ្វើបែបនេះម្ខាង ៥ ដង៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)