បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-19

ប៉ូលិសកំពុងស្វែងរកជនល្មើសយកទារកទើបនឹងកើតមកចោលក្នុងទីលានចាក់សំរាមនៅទីក្រុង Pattaya

#ចាក់សំរាម# #សង្គម# #ជនល្មើស# #Pattaya# #សពទារក# #នយោបាយជាតិ#

1937

​​មនុស្សមួយក្រុមក្នុងទីក្រុង ​Pattaya បាន​ប្រទះឃើញ​សាកសពទារកម្នាក់ ខណៈពេលកំពុងរើសដបប្លាស្ទិច។ ប៉ូលិសកំពុងបើកការស៊ើបអង្កេតរកមុខជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ប៉ូលិសសង្កាត់ Nongprue ត្រូវបានគេជូនដំណឹងអំពីការរកឃើញសាកសពទារកទើបនឹងកើតនៅកន្លែងចាក់សំរាម​កាលពីព្រឹកថ្ងៃសៅរ៍នេះ។

​ពេលទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះបន្ទាន់​បានប្រទះឃើញសពទារក​ស្ថិតនៅក្នុងថង់ប្លាស្ទិចពណ៌ខ្មៅ​លាយឡំជាមួយសំរាមផ្សេងទៀត។ អ្នកស្រី Sirithon Tapjeen អាយុ ៣៨ ឆ្នាំ​ជាអ្នកដែលបានប្រទះឃើញក្មេងរងគ្រោះមុនគេបានប្រាប់កាសែត Pattaya ថានាងនិង​អ្នកផ្សេងទៀត​កំពុង​ដើររើសដបប្លាស្ទិច​សម្រាប់លក់​ ហើយក្រោយមកស្រាប់តែធុំក្លិនអ្វីម្យ៉ាងហាក់ដូចជារលួយ ​បន្ទាប់មកក៏ដើររកតាមក្លិនរហូតដល់ឃើញថាទារកម្នាក់ទើបនឹងកើតដេកស្លាប់ក្នុងថង់ប្លាស្ទិច។

ពេលនេះប៉ូលិសកំពុងតែព្យាយាមស្វែងរកម្តាយទារកនិងអ្នកដែលជាប់ទាក់ទងនឹងការចាក់សំរាមនៅកន្លែងនោះ៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស