បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-20

លោក Arteta ថាខ្លួនមិនទាន់បានពិភាក្សារឿងកុងត្រាថ្មីឱ្យ Lacazette នៅឡើយទេ

#កុងត្រាថ្មី# #កីឡា# #លោក Mikel Arteta# #Alexandre Lacazette# #បាល់ទាត់អន្តរជាតិ#

1386

លោក Mikel Arteta  ដែលជាអ្នកចាត់ការទូទៅនៅក្លិប Arsenal បានបង្ហើបឱ្យដឹងថា ក្លិបមិនទាន់ចាប់ផ្តើមបើកការចរចាទាក់ទងនឹងកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធ Alexandre Lacazette នៅឡើយទេ។

បច្ចុប្បន្ន កីឡាករខាងលើនៅសល់កុងត្រាជាមួយក្លិប Arsenal ដល់ឆ្នាំ២០២២ ឯណោះ ហើយក្លិបនៅមិនទាន់បានគិតគូរបន្ថែមកុងត្រាថ្មីទេ ខណៈពេលដែលលោក Arteta កំពុងមមាញឹកខ្លាំងលើការទិញដូរកីឡាករក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដូវក្តៅនេះបើកទ្វារ ម្ល៉ោះហើយលោកចាំឱ្យរួចរាល់ភារកិច្ចសិន ទើបចាប់ផ្តើមពិក្សារឿងនេះតាមក្រោយ។

គួរឱ្យដឹងដែរថា Lacazette បានផ្ទេរចេញពី Lyon ហើយផ្លាស់មក Arsenal នៅឆ្នាំ២០១៧ ដោយបង្ហាញខ្លួនសរុបចំនួន ១២៩ ប្រកួត ទាត់បញ្ចូលទីបាន ៥០ គ្រាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស