
SaroeunPheara
· 2020-09-20
ប្តីប្រពន្ធមួយគូជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត ព្រោះឈ្លោះប្រកែកគ្នាពេលកំពុងបើកបរ
#ប្តីប្រពន្ធ# #សង្គម# #ក្រឡាប់ឡាន# #តារាខ្មែរ# #ឈ្លោះប្រកែកគ្នា#
3684
ប្ដីប្រពន្ធមួយគូជួបគ្រោះថ្នាក់ក្រឡាប់រថយន្តនៅស្រុក មឿង ឈុនបុរី កាលពីម្សិលមិញ។
អ្នកសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះនៅម៉ោង ២ និង ៣០ នាទីរសៀលនៅលើផ្លូវហាយវេក្នុងក្រុង Na Pa ។ ពេលមកដល់កន្លែងកើតហេតុក្រុមសង្គ្រោះបន្ទាន់និងកាសែត The Pattaya News បានប្រទះឃើញរថយន្តដឹកទំនិញមួយគ្រឿងក្រឡាប់នៅលើផ្លូវ។ ជនរងគ្រោះដែលជាប្រពន្ធប្រាប់អ្នកកាសែតថា ពួកគេបានបើករថយន្តត្រឡប់មកពីនេសាទនៅក្រុង Bangsaen ហើយក្នុងអំឡុងពេលធ្វើដំណើរពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដែលបណ្តាលឱ្យស្វាមីដែលជាអ្នកបើកបរបាត់បង់ការគ្រប់គ្រងរថយន្ត និងធ្វើឱ្យរថយន្តជួបគ្រោះថ្នាក់ក្រឡាប់តែម្តង។ ជាសំណាងល្អជនរងគ្រោះទាំងពីរមានរបួសបន្តិចបន្តួចប៉ុណ្ណោះ។
យោងទៅតាមប៉ូលិសស្រុកមឿង ឈុនបុរី បានឱ្យដឹងថាជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធត្រូវបានចោទប្រកាន់ពីបទបើកបរដោយមិនប្រុងប្រយ័ត្ន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ

ជិះរថភ្លើងតូចដើម្បីទស្សនាគំនូរវាលស្រែ3D

តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

យោបល់ទាំងអស់ (0)