បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-20

ប្រទេសម៉ាឡេស៊ីដោះលែងជនជាតិថៃចំណាកស្រុកខុសច្បាប់ចំនួន ៤៨ នាក់ឱ្យមកប្រទេសកំណើតវិញ

#COVID-19# #ចំណាកស្រុក# #ជនជាតិថៃ# #សង្គម# #ព័ត៌មានសង្គម#

3905

អាជ្ញាធរម៉ាឡេស៊ីបានបញ្ជូនជនជាតិថៃចំនួន ៤៨ នាក់ទៅស្រុកកំណើតវិញ បន្ទាប់ពី​ដល់ពេលកំណត់ចេញពីពន្ធនាគារ​ដែលមានទោសពីបទធ្វើការនៅប្រទេសម៉ាឡេស៊ីខុសច្បាប់។

ពលករជនជាតិថៃចំណាកស្រុកខុសច្បាប់មានដូចជាបុរសចំនួន ៣៨ នាក់ និងស្ត្រីចំនួន ១០ នាក់ ត្រូវបាន​បញ្ជូនទៅ​ស្រុក Sadaoខេត្ត ​Songkhla  ​នៃប្រទេសថៃ​។ ​

​ជនជាតិថៃទាំង ៤៨ នាក់បានធ្វើតេស្តអវិជ្ជមាន​កូវីដ១៩ មុនពេលបញ្ជូនទៅប្រទេសថៃវិញ។ ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យជនជាតិថៃ​ឆ្លងកាត់ព្រំដែន​​ បើទោះបីជាមានការបិទព្រំដែនជាបណ្តោះអាសន្នក្នុងរដ្ឋ Kedah អស់រយៈពេល ២ សប្តាហ៍​ ​ព្រោះតែការកើនឡើងថ្មីៗនៃ​អ្នកឆ្លងមេរោគកូវីដ១៩​ដែលបានកើតឡើងជាង ១០០ ​នាក់ក្នុងសប្តាហ៍កន្លងទៅនេះក៏ដោយ។ បច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ីមាន​អ្នកជំងឺកូវីដ១៩សរុបចំនួន ១០ ១៦៧ ​នាក់​ និងមានអ្នកស្លាប់​សរុបចំនួន ១៣០ នាក់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)