បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-21

ទីក្រុងយ៉ាំងហ្គោនត្រូវបានបិទទ្វារ ក្រោយផ្ទុះឡើងនៃការឆ្លងកូវីដ-១៩ ជាច្រើនករណី

#កូវីដ-១៩# #lockdown# #សុខភាព# #ជំងឺ# #មីយ៉ាន់ម៉ា#

1996

មីយ៉ាន់ម៉ា៖ ទីក្រុងយ៉ាំងហ្គោននៅប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរាយការណ៍ថា ចំនួននៃអ្នកឆ្លងកូវីដ-១៩ កំពុងមានការកើនឡើងខ្លាំងរហូតឈានដល់ការបិទទ្វារទីក្រុងនេះទាំងស្រុង (lockdown)។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការបញ្ជាទិញទាំងអស់នៅក្នុងទីក្រុងយ៉ាំងហ្គូននឹងមានការរិតបន្តឹង ខណៈដែលប្រជាជនត្រូវធ្វើការនៅក្នុងផ្ទះ រីឯសាលារៀនក៏ត្រូវបានបិទទ្វារផងដែរ។

ក្រសួងសុខាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសមួយថា កាលពីថ្ងៃអាទិត្យមានអាត្រានៃការឆ្លងកូវីដ-១៩ ថ្មី បានកើនឡើងដល់ ៦៧១ ដែលភាគច្រើនកើតឡើងនៅក្នុងទីក្រុងយ៉ាំងហ្គោនតែម្តង។



គួរឱ្យដឹងដែរថា រហូតមកដល់ពេលនេះប្រទេសមីយ៉ាន់ម៉ាមានអ្នកឆ្លងចំនួន ៥.៥៤១ ករណី និងមានអ្នកស្លាប់ចំនួន ៩២ នាក់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ CNA 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)