发布作品

简体中文

Wow Cambodian

· 2022-02-12

តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ​ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃ​ត្រីសូល៍ទាំងមូលប៉ុណ្ណោះ

#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ត្រីសូល៍# #ប្រាសាទបន្ទាយឆ្មារ#

9236

គេនៅចាំមិនភ្លេចកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៧ ពោលគឺកាលពី ៥ឆ្នាំមុន មានការភ្ញាក់ផ្អើលថាក្រុម​អភិរក្ស និង​ជួសជុល​ប្រាសាទ​បន្ទាយ​ឆ្មារ រកឃើញ​កំពូលត្រីសូល៍​ប្រាសាទ​បន្ទាយ​ឆ្មារ ដែលល្បីថាធ្វើពីមាសសុទ្ធទម្ងន់៧គីឡូក្រាម។

យ៉ាងណាក្រោយមកមានការបកស្រាយការពិតថា ​ត្រី​សូល៍​គាង​ឃ្វាយ នោះធ្វើពី​ស្ពាន់​​បិទមាស ពុំមែន​ធ្វើពី​មាសសុទ្ធ​ទេ ហើយត្រូវបានរកឃើញតាំងពីឆ្នាំ២០១១មកម្ល៉េះ។ អ្វីដែលយើងចង់បង្ហាញនៅពេលនេះ មិនមែនទាក់ទងនឹង​លោហៈដែលយកមកធ្វើត្រីសូល៍ឡើយ តែចង់បង្ហាញថាផ្នែកទាំងមូលនៃត្រីសូល៍គឺលើសពីអ្វីដែលគេរកឃើញ។

តាមការផ្ទៀងផ្ទាត់ និងរចនាបថរបស់ត្រីសូល៍ខ្មែរ លើជញ្ជាំងប្រាសាទ ត្រីសូល៍គឺមាន មុខ/ផ្លែច្រើន ដូចទៅនឹងលំពែង ឬនិយាយខ្លីដូចនឹងអាវុធរបស់ព្រះសិវៈ ហើយអ្វីដែលអ្នកស្រាវជ្រាវរកឃើញនៅពេលនេះ គឺផ្នែកមួយនៃកំពូលត្រីសូល៍រាងដូចក្រពុំឈូកតែប៉ុណ្ណោះ៕ 

រូបភាព​៖ Peter D. Shamrock

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)