发布作品

简体中文

Hen

· 2019-03-04

ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០១៩របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖ នារសៀល ថ្ងៃច័ន្ទ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក នួន លីហួន ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោកប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ស្រុកទាំងប្រាំបី លោក លោកស្រី អ្នកនាងកញ្ញា មន្រ្តីរាជការ ក្រោមឱវាទ សរុបចំនួន៦២រូប។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលទៅតាមផែនការ និងប្រតិទិនការងារ ដែលបានគ្រោងទុក។ អស់លោក លោកស្រី ដែលជាថ្នាក់គ្រប់គ្រងការិយាល័យ បានរាយការណ៍ អំពីវឌ្ឍនភាពការងារ ដែលសម្រេចបានលើវិស័យសាធារណការ វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនផ្លូវទឹក និងបញ្ហាប្រឈមនានា ដែលពើបប្រទះលើការអនុវត្តកន្លងមក។

នាឱកាសដ៏វិសេសវិសាល ខួបលើកទី១០៨ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ បានផ្ដល់ថវិកាមួយចំនួនជាការលើកទឹកចិត្ត ជូនដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា ជាស្រ្តី សរុបចំនួន៣៦នាក់។

ជាកិច្ចបញ្ចប់ លោកប្រធានមន្ទីរ បានចែកជូនសៀវភៅ **ប្រវត្តិខេត្តស្វាយរៀង** ជូនដល់មន្រ្តីរាជការទាំងអស់ ដើម្បីបានអាន ហើយស្វែងយល់ អំពីសាវតារខេត្ត ការរៀបចំ និងការបង្កើតខេត្ត ការគ្រប់គ្រង និងការដឹកនាំខេត្ត ការរៀបចំ និងការបង្កើតស្រុក ក្រុង និងឃុំសង្កាត់ រហូតមកដល់បច្ចុប្បន្ន ដែលជាស្នាដៃស្រាវជ្រាវ ចងក្រងដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងធ្វើការបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ហើយលើកទឹកចិត្ត មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងការងារជំនាញ មានសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេស ការផ្ដល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា និងមានភាពច្បាស់លាស់៕ សុខជាតិ+ភក្តី

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)